បង្ហោះផ្សាយ

ខ្មែរ

នារីវត្តភ្នំ

· 04-21

ជោគជ័យមិនឆ្ងាយ(Success is not far away)

#ចំណេះដឹង# #Success# #អប់រំ និងការងារ#

4106

និយមន័យនៃភាពជោគជ័យ នរណាក៏អាចដាក់បាន ដែរ។ អ្នកខ្លះថា “មានលុយច្រើនទើបជោគជ័យ”។ អ្នកខ្លះ ទៀតយល់ថា “ភាពជោគជ័យសំខាន់ក្នុងជីវិត គឺជាការរស់នៅ ប្រកបទៅដោយគុណតម្លៃបំផុត”។ ខ្ញុំទទួលភាពបរាជ័យ ជាច្រើន ពេលដែលខ្ញុំចង់សម្រេចគោលដៅអ្វីមួយ។ ប៉ុន្តែ ខ្ញុំដាក់សំណួរលើខ្លួនថា “តើជោគជ័យនៅទីណា ហើយ ពេលណាខ្ញុំជោគជ័យ”? បន្ទាប់ពីសួរខ្លួនឯងហើយគិត រយៈពេលមួយយប់ ទើបខ្ញុំដឹងថាជោគជ័យវាមិនឆ្ងាយនោះ ទេ គឺវារង់ចាំយើងទេតើ។ ព្រះអាទិត្យរះពីទិសខាងកើត ហើយលិចទៅវិញនៅទិសខាងលិច។ ភាពជោគជ័យ វា ស្រដៀងនឹងព្រះអាទិត្យណាស់។


ក្នុងគំនិតតូចមួយនៃរឿងភាគសាមកុក ដែលអ្នកអានអ្នកមើលគិតថាល្អមើលណាស់ បានផ្តល់គំនិតមួយថា “គំនិតច្នៃប្រតិដ្ឋ បូកនឹងគំនិតក្លាហាន និងធ្វើសកម្មភាព ស្មើនឹងឧបាយកលនាំឱ្យជីវិតជោគជ័យ”។ ដូច្នេះតើភាព ជោគជ័យ គឺជាអ្វីឱ្យពិតប្រាកដ? តើវាមានសភាពបែប ណា? ខ្មៅឫស វែងឬខ្លី? តើភាពជោគជ័យ អាចវាស់បាន ដែរទេ? ខ្ញុំតែងឮគេនិយាយថា “រៀនថ្ងៃនេះទុកថ្ងៃស្អែក។ ចេះថ្ងៃស្អែក ជាចំណែកជោគជ័យ”។ ចូរធ្វើថ្ងៃនេះឱ្យល្អ ទើប ស្អែកមានសេចក្តីប្រសើរ ព្រោះថ្ងៃនេះត្រូវលក់ឱ្យថ្ងៃស្អែក។ មនុស្សភាគច្រើនគិតថាភាពជោគជ័យ គឺជាភាពមានបាន នៅថ្ងៃស្អែក។ តើមានអ្វី? ចម្លើយប្រាកដជាឆ្លើយថា “មាន ភាពខ្លាំងក្លាផ្នែកសេដ្ឋកិច្ច”។


ភាពជោគជ័យ គឺប្រៀបបានដូចជាសៀវភៅមួយក្បាល។ សៀវភៅមិនមែនជាសៀវភៅ ឬគ្រាន់តែជាក្រដាសមួយដុំ បើ យើងមិនយកវាមកអាន។ មួយទៀត ភាពជោគជ័យ ក៏ប្រៀប បានដូចជាស្នេហាមួយ។ ស្នេហាមិនមែនជាស្នេហា បើយើង ត្រឹមតែលាក់ទុកក្នុងបេះដូងខ្លួនឯង តែមិនបង្ហាញសេចក្តី ស្រឡាញ់ដល់មនុស្សដែលយើងស្រឡាញ់។ ចុងក្រោយ ភាពជោគជ័យ ក៏ប្រៀបបានទៅនឹងចំណេះដឹងមួយ។ ចំណេះដឹងនឹងក្លាយត្រឹមតែជាព័ត៌មានក្នុងខួរក្បាល បើយើងមិនបានចែករំលែកការចេះដឹងដល់អ្នកដទៃ។ ភាពជោគជ័យ ក្នុងជីវិត គឺជាការស្វែងរកគុណតម្លៃណាមួយ ដើម្បីជាផ្នែក មួយនៃការរួមចំណែក មិនថាតែនៅក្នុងសង្គមក្តី និងស្ថាប័ន ការងារក្តី។ គេតែងនិយាយថា “ជ្រៅទឹកជ្រៅដី មិនជាជ្រៅ អ្វី គង់អាចទៅដល់ ឯគំនិតជ្រៅ ជ្រៅឆ្ងាយសែនសល់ ជ្រៅ ទៅមិនដល់ គ្មានទីបំផុត”។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (10)

មិត្ត1000333992

· 19​ម៉ោង​មុន

😍

sophathpeun

· ម្សិលមិញ

👀

មិត្ត1000333239

· 08-15

មិត្ត1000042124

· 08-07

😍😘👍

Jessica Special

· 08-06

🥰🥰🥰

មិត្ត1000332172

· 07-22

❤️

NEN SREY YAN

· 07-12

😍😍😍

some name

· 06-23

❤️❤️

ឡាយហុងលី

· 06-18

😍

មិត្ត1000241580

· 06-08

😀😀

  • 1
ទៅកាន់