
TNAOT News
· 04-13
អាជ្ញាធរខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម នៅស្រុកព្រៃនប់
#ខេត្តព្រះសីហនុ# #សង្គម# #អាជ្ញាធរ# #DEVELOPING NEWS# #ព័ត៌មានសង្គម# #គ្រឿងសង្ហារិម#
1906
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជើញដឹកនាំ តំណាងមន្ទីរ អង្គភាព និងមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម នៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។ តាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន រោងចក្រនេះគ្រោងនឹងប្រើប្រាស់កម្លាំងពលកម្ម៣២៨នាក់ នៅដំណាក់កាលចាប់ផ្តើម និង ៦៣៨នៅពេលដំណើរការពេញសមត្ថភាព។
ក្នុងឱកាសនោះ លោកអភិបាលរង បានស្នើដល់វិនិយោគិនត្រូវធ្វើយ៉ាងណាផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេសត្រូវអនុវត្តតាមការណែនាំរបស់មន្ទីរអង្គភាពជំនាញ និងគោរពច្បាប់ គត្តិយុត្តនានារបស់កម្ពុជា។
បន្ថែមពីលើនេះ លោកបានសំណេះសំណាល និងពន្យល់វិនិយោគិនអំពីស្ថានភាពសេដ្ឋកិច្ច នយោបាយសាកលនាពេលបច្ចុប្បន្ន និងបានណែនាំឱ្យវិនិយោគិនបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាប្រយោជន៍អ្នកវិនិយោគនៅកម្ពុជាជាអតិបរមាផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

តើបុគ្គលម្នាក់ៗអាចគ្រប់គ្រងភាពតានតឹង និងសម្ពាធនៅកន្លែងធ្វើការដោយរបៀបណា?

មករដូវមិនទៀងតើមានជំងឺអ្វីខ្លះ?

ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!

យោបល់ទាំងអស់ (3)
អូនតា លេខកូដ63230368
· 04-13
👌👌
កូដណែនាំ 91815366
· 04-13
👍👍
BONG ZA J
· 04-13
good luck 👍❤️
- 1
ទៅកាន់