
TNAOT News
· 04-15
ភាពស្រស់ស្អាតនៃពន្លឺគោមតូចៗជាច្រើនដែលបណ្ដែតនៅលើផ្ទៃទឹកមុខកសិណអង្គរវត្ត ធ្វើឱ្យសោភ័ណភាពប្រាសាទអង្គរវត្តកាន់តែស្រស់ស្អាត
#អង្គរសង្រ្កាន្ត# #ប្រទីប# #សង្គម# #ព័ត៌មានសង្គម#
1887
នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ នៅវេលាម៉ោង៦:១០នាទីល្ងាច នៅទីតាំងខាងមុខប្រាសាទអង្គរវត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំអង្គរសង្ក្រាន្ដបានចូលរួមជាមួយមហាជនជាច្រើននាក់ក្នុងកម្មវិធីបណ្តែតគោមបួងសួងសុំសេចក្តីសុខ។
កម្មវិធីបណ្តែតគោមបួងសួងសុំសេចក្ដីសុខ ជាកម្មវិធីមួយដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពីប្រពៃណីទំនៀមទម្លាប់ខ្មែរតាំងពីបុរាណកាល និងកម្ចាត់នូវឧបទ្រព្យចង្រៃ ទុក្ខកង្វល់ទាំងឡាយឱ្យហូរតាមខ្សែទឹក ហើយបួងសួងសុំពរជ័យ សេចក្ដីសុខ ចម្រើនសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ អ្វីដែលកាន់តែពិសេសនោះគឺទីតាំងនៃកម្មវិធីត្រូវបានតុបតែងយ៉ាងល្អវិចិត្រគួរចង់ទស្សនា។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រធានគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងគាំទ្រឲ្យព្យួរអំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បង្កើនឱកាសនៃការចោទប្រកាន់

燕无歇 Pinyin-是七叔呢_Yan Wu Xie ត្រចៀកកាំហោះមិនសម្រាក

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

ការគួបគ្នារវាងវប្បធម៌ល្ខោន

យោបល់ទាំងអស់ (1)
អូនតា លេខកូដ63230368
· 04-15
🙏🙏🙏
- 1
ទៅកាន់