
TNAOT News
· 04-15
ឈ្វេងយល់ពិធីសាសនា «វាលុកចេតិយ» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត!
#សង្គម# #ព័ត៌មានសង្គម# #វាលុកចេតិយ#
2027
«វាលុកចេតិយ» ជាពិធីសាសនាដែលប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធឡើង នៅក្នុងអំឡុងពេលបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
តាមរយៈគណនីផេកព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅថ្ងៃទី១៥ ខែមេសានេះបានឲ្យដឹងថា ពិធីនេះត្រូវបានរៀបចំឡើងដើម្បីប្រាថ្នាផ្សងរំដោះគ្រោះកាច និងឧបទ្រុបចង្រៃ ក្នុងឆ្នាំចាស់ និងបួងសួងសុំសេចក្តីសុខ សេរីមង្គលក្នុងឆ្នាំថ្មី។
តាមប្រភពដដែលបានបញ្ជាក់ទៀតថា ពិធីវាលុកចេតិយ ឬហៅថា «ពូនភ្នំខ្សាច់» គឺគេយកខ្សាច់សុទ្ធ ចាក់នៅកណ្តាលទីធ្លាមួយ ដើម្បីពូនឱ្យចេញជារាងចេតិយ បែរមុខទៅទិសខាងកើត។ តាមទំនៀមប្រជាពលរដ្ឋខ្មែរមានជំនឿថា ពិធីនេះគឺជាការឧទ្ទិសថ្វាយជាតំណាងព្រះចូឡាមណីយចេតិយ ដែលពពួកទេវតាសាងសម្រាប់បញ្ចុះព្រះកេសាធាតុ និងព្រះទាឋធាតុ (ព្រះចង្កូមកែវ) នៅឋានត្រៃត្រឹង្សសួគ៌ ហើយជឿថា នឹងមានផលានិសង្ឃយ៉ាងច្រើន ដូចមានសម្តែងនៅក្នុងរឿង «អានិសង្សវាលុកចេតិយ» មហាសំការសូត្រនោះដែរ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)