
TNAOT News
· 04-15
នគរបាលចាប់ខ្លួនជនសង្ស័យ០៨នាក់ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីគ្រឿងញៀន
#ជនសង្ស័យ# #NEW NEWS# #សង្គម# #ករណីគ្រឿងញៀន# #ព័ត៌មានសង្គម#
2074
នគរបាលចាប់ខ្លួនជនសង្ស័យសរុបចំនួន០៨នាក់ ស្ថិតនៅចំណុចផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug។
នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ក្រោយពីទទួលបានព័ត៌មាន បានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជាលទ្ធផល មកដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការចង្អុលបង្ហាញពីលោកនាយការិយាល័យប្រឆាំងគ្រឿងញៀន និងលោកអធិការនគរបាលខណ្ឌដូនពេញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះធ្វើរដ្ឋបាលប្រមូលជនអនាថាចំនួន០៨នាក់ ដែលប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នាំមកកាន់សាលាខណ្ឌដូនពេញ ដើម្បីបញ្ជូនទៅព្យាបាល និងបន្សាបគ្រឿងញៀននៅមណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា

ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល

យោបល់ទាំងអស់ (0)
គ្មានយោបល់