
TNAOT News
· 04-18
បទល្មើសនេសាទ ភូមិសាស្ត្រឃុំពាមបាង នៅតែបន្តកើតឡើង ទាមទារការយកចិត្តទុកដាក់
#បទល្មើសនេសាទ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #មច្ឆជាតិ# #ភូមិសាស្ត្រឃុំពាមបាង# #ឧបករណ៍នេសាទ#
2506
បទល្មើសនេសាទ នៅតែបន្តកើតឡើង ដោយក្រុមជនល្មើសមួយចំនួននៅតែបន្តលបលួច ដាក់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយបំផ្លាញធនធានមច្ឆជាតិ សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនទូទៅ រាប់លាននាក់។
នេះបើតាមការលើកឡើងរបស់ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ច ការពារធនធានធម្មជាតិ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងថា កន្លងមកយើងក៏បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ទទួលបានលទ្ធផលល្អប្រសើរជាច្រើន ហើយការដាក់របាំងសាច់អួន និងរបាំស្បៃមុងខុសច្បាប់ ត្រូវបានបង្ក្រាប និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់បានជាបន្តបន្ទាប់។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដូចជាការត្រួតពិនិត្យឡើងវិញ និងមានវិធានការបង្ក្រាបការដាក់របាំងស្បៃអួនខុសច្បាប់ និងខុសពីការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសកម្មភាពលួចឆក់ត្រីតាមគ្រប់រូបភាព ហើយដាច់ខាតត្រូវការពារឲ្យបានតំបន់ឡូត៍អភិរក្សពូជត្រី ដើម្បីឲ្យផលត្រីសំបូរឡើងវិញនៅក្នុងរដូវវស្សាខាងមុខនេះក៏ដូចជានៅបណ្ដាឆ្នាំខាងមុខទៀតផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រធានគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងគាំទ្រឲ្យព្យួរអំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បង្កើនឱកាសនៃការចោទប្រកាន់

ការគួបគ្នារវាងវប្បធម៌ល្ខោន

ស្រុក Xiuning ខេត្ត Anhui ប្រទេសចិន៖ របាំ Nuo បួងសួងសុំសេចក្តីសុខដើម្បីអបអរទទួលឆ្នាំថ្មីឆ្នាំសកល

តើបុគ្គលម្នាក់ៗអាចគ្រប់គ្រងភាពតានតឹង និងសម្ពាធនៅកន្លែងធ្វើការដោយរបៀបណា?

យោបល់ទាំងអស់ (0)