បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-20

ព្រឹត្តិការណ៍ចែកបាញ់ឆែវជាង ២ម៉ឺនបន្ទះ ដោយឥតគិតថ្លៃ ទាក់ទាញភ្ញៀវទេសចរច្រើនកុះករ

#ភ្ញៀវទេសចរ# #បាញ់ឆែវ# #NEW NEWS# #សង្គម# #ខេត្តត្បូង​ឃ្មុំ# #ព័ត៌មានសង្គម# #បុណ្យចូលឆ្នាំថ្មី#

2797

ព្រឹត្តិការណ៍ចាក់បាញ់ឆែវប្រមាណ ២២ ០០០បន្ទះ ចែកជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរពិសារដោយឥតគិតថ្លៃ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងបរិវេណវត្តអង្គក្រៅ ស្ថិតនៅភូមិអង្គក្រៅ ឃុំដូនតី ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានលើកឡើងថា «ព្រឹត្តិការណ៍ចាក់បាញ់ឆែវនេះ អាចចាត់ទុកជាព្រឹត្តការណ៍ ដែលមានលក្ខណៈច្នៃប្រឌិតខ្ពស់ ព្រោះបាញ់ឆែវ គឺជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរនៅតាមទីជនបទ និងទីក្រុង នឹងមានប្រជាប្រិយភាព ព្រមទាំងមានការគាំទ្រក្នុងចំណោមមហាជនពីគ្រប់មជ្ឈដ្ឋាន ដោយបានទាក់ទាញទាំងប្រជាពលរដ្ឋនៅមូលដ្ឋាន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករពីគ្រប់ទិសទីមកចូលរួមក្នុងព្រឹត្តការណ៍នេះ»។

គួរបញ្ជាក់ផងដែរថា បើតាមការឲ្យដឹងពីលោក លី សុភាលីន អភិបាលនៃគណៈអភិបាលស្រុកពញាក្រែក បានបញ្ជាក់ថា ព្រឹត្តការណ៍ចាក់បាញ់ឆែវនេះ មានរយៈពេលពេញ១ថ្ងៃ ដោយមានការចូលរួមពីអាជ្ញាធរស្រុក/ឃុំ/ភូមិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានខ្ទះសរុបចំនួន១៥០ខ្ទះ ប្រើប្រាស់អង្ករចំនួន ១ ១០០គីឡូក្រាម ស្មើនឹងបាញ់ឆែវចំនួន ២២ ០០០បន្ទះផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

អូនតា លេខកូដ63230368

· 04-20

😋😋

ពិនិត្យការឆ្លើយតបទាំងអស់( 1 )
  • 1
ទៅកាន់

ការណែនាំពិសេស