
TNAOT News
· 05-17
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥
#អ៊ាង សុផល្លែត# #បណ្តុំព័ត៌មានថ្មីៗ# #Valeria Marquez# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #ពេជ្រ សួគ៌លី# #ព័ត៌មានសង្គម#
6058
១. ជនបង្កគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រសួងមហាផ្ទៃ ត្រូវបានបញ្ជូនទៅតុលាការនាព្រឹកនេះ
ក្រោយពីប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើនតាមបណ្ដាញសង្គម លើករណីគ្រោះថ្នាក់ចរាចរណ៌ដ៏រន្ធត់បុករះ កាលពីរសៀលថ្ងៃ ទី១៥ ខែឧសភា ឆ្នាំ២០២៥ មុខក្រសួងមហាផ្ទៃ បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងរងរបួសធ្ងន់ និងស្រាលចំនួន ០៥នាក់។
២. រដ្ឋមន្រ្តីក្រសួងបរិស្ថាន គ្រោងបន្តដាក់គោលដៅលម្ហែបៃតងភ្នំខ្នងផ្សារឱ្យក្លាយអនាគតថ្មីដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចូលទៅកាន់ ភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ នៅភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
៣. អាជ្ញាធរខេត្តស្ទឹងត្រែងចាប់បានទន្សោងចំនួន១៦ក្បាលយកទៅរក្សាទុក និងអភិរក្សនៅតំបន់ដែលមានសុវត្ថិភាព
បើតាមការបញ្ជាក់ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា ដោយមានកិច្ចសហការគាំទ្រពីអង្គការអភិរក្សសៀមប៉ាង និងក្រុមហ៊ុនរ៉ាយហ្សីងហ្វូនិក បានបើកប្រតិបត្តិការគៀងចាប់ហ្វូងសត្វទន្សោងដែលបានបម្លាស់ទីពីដែនជម្រកសត្វសៀមប៉ាង មកដល់ចំនុចដែលមានការគម្រាមកំហែងពីការបរបាញ់របស់ពួកជនខិលខូច ដើម្បីយកទៅរក្សាទុក និងអភិរក្សនៅកន្លែងដែលមានសុវត្ថិភាពវិញ ប្រកបដោយជោគជ័យ។
៤.ព្រះសង្ឃថៃមួយអង្គត្រូវបានចាប់ខ្លួន ក្រោយរកឃើញថាបានកិបកេងប្រាក់មូលនិធិជាង ៩លានដុល្លារយកទៅលេងល្បែងអនឡាញ
ប៉ូលិសថៃបានចាប់ខ្លួនព្រះសង្ឃមួយអង្គ ជុំវិញការចោទប្រកាន់ថា បានកិបកេងប្រាក់ជាង ៩លានដុល្លារអាម៉េរិក ដែលជាមូលនិធិកសាងព្រះវិហារដោយការបរិច្ចាគពីពុទ្ធបរិស័ទ។ ក្រុមអ្នកស៊ើបអង្កេតមកពីការិយាល័យស៊ើបអង្កេតកណ្តាល (CIB) បានចោទប្រកាន់ព្រះចៅអធិការព្រះនាម Phra Thammachiranuwat ព្រះជន្ម ៦៩ព្រះវស្សាមកពីវត្ត Rai Khing ពីបទលួចបច្ច័យជាង៣០០ លានបាត (៩.០៥លានដុល្លារអាម៉េរិក) ដោយផ្ទេរពីគណនីធនាគាររបស់វត្តទៅក្នុងគណនីផ្ទាល់ខ្លួន។
៥. ការស្លាប់របស់អ្នកផលិតមាតិកាវ័យក្មេង Valeria Marquez ដែលត្រូវបានគេបាញ់សម្លាប់នៅប្រទេសម៉ិកស៊ិកស្ថិតក្រោមការស៊ើបអង្កេត
កញ្ញា Valeria Marquez អាយុ ២៣ ឆ្នាំជាអ្នកផលិតមាតិកាលើប្រព័ន្ធផ្សព្វផ្សាយសង្គមម៉ិកស៊ិកត្រូវបានបាញ់សម្លាប់ក្នុងអំឡុងពេលផ្សាយផ្ទាល់ TikTok កាលពីថ្ងៃអង្គារ។ នាងត្រូវបានគេស្គាល់តាមរយៈការផលិតមាតិកាអំពីភាពស្រស់ស្អាត និងការតុបតែងខ្លួនរបស់នាង។ Marquez ត្រូវបានសម្លាប់នៅក្នុងហាងកែសម្ផស្សដែលនាងធ្វើការនៅ Zapopan ដែលជាទីក្រុងធំបំផុតក្នុងរដ្ឋ Jalisco នៃប្រទេសម៉ិកស៊ិក។
៦. ចូលរួមសោកស្តាយផង! អ្នកឡើងភ្នំជនជាតិឥណ្ឌាម្នាក់បានស្លាប់ ខណៈពេលចុះពីលើកំពូលភ្នំអេវឺរ៉េសមកវិញ
បុរសជនជាតិឥណ្ឌាម្នាក់បានស្លាប់បន្ទាប់ពីឡើងភ្នំអេវឺរ៉េស ដែលជាអ្នករៀបចំបេសកកម្មរបស់គាត់បាននិយាយកាលពីថ្ងៃសុក្រថា បុរសរូបនោះក្លាយជាអ្នកស្លាប់ទីពីរនៃរដូវកាលឡើងភ្នំនៅឆ្នាំនេះនៅលើភ្នំខ្ពស់បំផុតរបស់ពិភពលោក។ អ្នកឡើងភ្នំដែលបានស្លាប់ដំបូងគេក្នុងឆ្នាំនេះគឺលោក Philipp Santiago អាយុ ៤៥ ឆ្នាំមកពីប្រទេសហ្វីលីពីនបានស្លាប់កាលពីថ្ងៃពុធខណៈពេលដែលគាត់កំពុងធ្វើដំណើរទៅកាន់កំពូលភ្នំ។
៧. អ្នកលាងរថយន្តម្នាក់បានស្លាប់ ខណៈស៊ីញ៉ូររថយន្តជាន់ហ្វ្រាំងច្រឡំជាន់ហ្គែរស្ទុះផ្ទប់ជញ្ជាំង
នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ មានហេតុការណ៍មួយបានកើតឡើងបណ្ដាលឲ្យមានបុរសម្នាក់ជាកម្មករលាងរថយន្តបានស្លាប់ ពេលកំពុងសុីញ៉ូរថយន្ត១គ្រឿង ឡើងបុង តែអ្នកបើករថយន្តឡើងមិនជាន់ហ្វ្រាំង បែរជាន់ហ្គែរ ស្ទុះបុកផ្ទប់ជញ្ជាំង ស្ថិតនៅចំណុចផ្ទះលាងរថយន្ដ០១កន្លែង របស់ ឈ្មោះ សាត សឿន ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរលាងរថយន្ដ ក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៨. «សមយុទ្ធនាគមាសឆ្នាំ២០២៥» កម្ពុជា-ចិនលើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ត្រូវបានប្រកាសបើកជាផ្លូវការ
សមយុទ្ធនាគមាសឆ្នាំ២០២៥កម្ពុជា-ចិនលើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ត្រូវបានប្រកាសបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៧ឧសភា ឆ្នាំ២០២៥។ សមយុទ្ធនាគមាសលើកទី៧នៅលើទឹកដីកម្ពុជានេះ មានការប្រើប្រាស់សព្វាវុធកាន់តែទំនើប ព្រមទាំងការប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ទៀតផង នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
៩. អបអរសាទរ! ស្ងាត់ៗអ្នកផលិតមាតិកា ពេជ្រ សួគ៌លី បង្ហាញរូបភាពភ្ជាប់ពាក្យជាផ្លូវការ
មហាជនអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈស្ងាត់ៗអ្នកផលិតមាតិកា កញ្ញា ពេជ្រ សួគ៌លី បង្ហោះរូបភាពខ្លួនភ្ជាប់ពាក្យមានគូដណ្តឹងលាភាពនៅលីវ ដោយរូបភាពប៉ុន្មានសន្លឹកនេះធ្វើឲ្យគ្រប់គ្នាផ្ទុះការចាប់អារម្មណ៍ខ្លាំង ក៏ព្រោះដោយសារតែរូបភាពទាំងនោះមិនបានបង្ហាញមុខគូដណ្ដឹងនោះទេ គឺបិទមុខ និងបិទឈ្មោះ ដោយគ្រប់គ្នាបានផ្ទុះការវែកញែក និងចែកមិនដាច់ថាជាការពិតឬយ៉ាងណា។
១០.រំភើបជំនួស! ពិធីករ លោក បូរ ភ័កត្រា ដឹកដៃអនាគតភរិយាថតរូប Pre-Wedding យ៉ាងផ្អែមល្ហែម នៅប្រាសាទអង្គរវត្ត
លោក បូរ ភ័កត្រា ចាងហ្វាងទូរទស្សន៍អនឡាញរំដួលធីវី (Rumduol TV) និងជាអ្នកស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជា ជួយសម្រាលការលំបាកដល់អ្នកងាយរងគ្រោះនៅតាមតំបន់ឆ្ងាយដាច់ស្រយាល បានបង្ហាញរូបថត Pre-Wedding យ៉ាងផ្អែមល្ហែមជាមួយអនាគតភរិយាដ៏ស្រស់សោភា នៅមុខប្រាសាទអង្គរវត្ត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ្នកគាំទ្រសោកស្ដាយក្រុមអ្នកផលិតមាតិកា VEESA ប្រកាសបិទរំសាយ ក្រោយបង្កើតបានជាង ៥ឆ្នាំ

មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា

ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

យោបល់ទាំងអស់ (4)
ស្រីពៅ10742006
· 09-13
😊😊
Soy Thang168
· 05-28
🥰🥰
កូដណែនាំ 91815366
· 05-19
😍😍
អូនតា លេខកូដ63230368
· 05-18
😍😍
- 1
ទៅកាន់