បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 05-19

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥

#បណ្តុំព័ត៌មានថ្មីៗ# #ក្រុងព្រះសីហនុ# #ខេត្តរតនគិរី# #សង្គម# #សរីរាង្គ# #ព័ត៌មានសង្គម# #ប្រទេសចិន#

5000

១. អស្ចារ្យណាស់! កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានក្លាយជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនលោកស្រី ឱក សុគន្ធកញ្ញា និងប្រកាសទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំកាយរឹទិ្ធជាតិកម្ពុជា និងក្រុមការងារពាក់ព័ន្ធក្រោមឱវាទ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។

២. មន្ទីរពេទ្យជាតិ តេជោសន្តិភាព រៀបចំទីកន្លែង ត្រៀមទទួលអ្នកជំងឺប្រសិនបើមានការផ្ទុះរាលដាលខ្លាំងនៃជំងឺកូវីដ-១៩ នាពេលខាងមុខ

ដោយមានការកំរើកឡើងវិញនៃជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាពបានរៀបចំទីកន្លែងរបស់ខ្លួន ត្រៀមទទួលអ្នកជំងឺប្រសិនបើមានការផ្ទុះរាលដាលខ្លាំងនាពេលខាងមុខ សូមចូលរួមការពារសុខភាពឲ្យបានខ្ជាប់ខ្ជួន។

៣. ក្រសួងសុខាភិបាល ជម្រុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋអាយុចាប់ពី១២ឆ្នាំឡើង

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ទាំងអស់ត្រូវជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋអាយុចាប់ពី១២ឆ្នាំឡើង ដើម្បីបង្ការជាមុនសំដៅ ធានាភាពស៊ាំសហគមន៍ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅឆ្នាំ២០២៥ បន្ទាប់ពីរកឃើញមានការឆ្លងដោយកន្លែងនៃជំងឺកូវីដ-១៩ ថ្មី (JN.1 lineages) (Covid-19 Omicron) កន្លងមកនេះ។ នេះបើយោងតាមលិខិតរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។

៤. ក្នុងត្រីមាសដំបូងឆ្នាំ២០២៥ ព័ត៌មានក្លែងក្លាយជិត ៩០០ករណីត្រូវបានកត់ត្រា

នៅត្រីមាសទី១នៃឆ្នាំ២០២៥ គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយរបស់ក្រសួងបានកត់ត្រាព័ត៌មានក្លែងក្លាយសរុបចំនួន ៨៨៤ ករណី។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានឲ្យដឹងថា នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយរបស់ក្រសួងនៅបន្តកត់ត្រាអំពីករណីនៃព័ត៌មានក្លែងក្លាយបានជាបន្តបន្ទាប់។

៥. ក្រសួងការងារ បន្តផ្សព្វផ្សាយពីការទប់ស្កាត់ និងប្រឆាំងពលកម្មកុមារគ្រប់រូបភាពនៅខេត្តរតនគិរី

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលខេត្តរតនគិរី បានចុះផ្សព្វផ្សាយ និងចងបដាស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម ដល់ទីតាំង ដើម្បីលើកកម្ពស់ការចូលរួម ការយល់ដឹង និងសហការអនុវត្តច្បាប់ពីគ្រប់ភាគីពាក់ព័ន្ធនឹងការប្រឆាំងពលកម្មកុមារ ជាពិសេសនៅវិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម។

៦. UAE-កម្ពុជា ប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត

ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បង្ហាញអំពីជំហរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត តាមរយៈការបង្កើនការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលផ្តោតលើការសិក្សា​ ជំនាញបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត។

៧. រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីការបញ្ចៀសចរាចរណ៍ជុំវិញទីតាំងរៀបចំ ទិវាជាតិនៃការចងចាំ

រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំប្រារព្ធទិវាជាតិ នៃការចងចាំ នៅក្នុងបរិវេណ “មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក” ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញថ្ងៃ ទី២០ ខែឧសភា ឆ្នាំ២០២៥។

៨. ជើងហោះហើរត្រង់រវាងក្រុង Wuxi ប្រទេសចិន និងក្រុងព្រះសីហនុ ត្រូវបានតភ្ជាប់ឡើងវិញ

ជើងហោះហើរត្រង់រវាងក្រុង Wuxi ប្រទេសចិន និងក្រុងព្រះសីហនុ ត្រូវបានតភ្ជាប់ឡើងវិញ ដោយCambodia Airports and Sihanoukville international Airport ជាមួយក្រុមហ៊ុនអាកាសចរណ៍ចិន Ruili។

៩. លោក ចូ បៃដិន កំពុងមានជំងឺមហារីកក្រពេញប្រូស្ដាតកម្រិតធ្ងន់ធ្ងរ រាលដាលដល់សរីរាង្គឆ្អឹង

សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់ លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃអាទិត្យថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden អាយុ ៨២ឆ្នាំ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពេញប្រូស្តាតដែលបានរាលដាលដល់ឆ្អឹងរបស់លោក។

១០. មនុស្ស ៥នាក់ស្លាប់ និងកំពុងបាត់ខ្លួនច្រើននាក់ ដោយសារព្យុះភ្លៀងនៅភាគខាងត្បូងប្រទេសចិន

ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តក្វាងទុង និងក្វាងស៊ីភាគខាងត្បូងរបស់ប្រទេសចិន បានសម្លាប់មនុស្ស ៥ នាក់ និងបាត់ខ្លួនជាច្រើននាក់កាលពីចុងសប្តាហ៍ ខណៈដែលអាជ្ញាធរបានចេញការជូនដំណឹងសម្រាប់ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្នំ និងគ្រោះមហន្តរាយភូមិសាស្ត្រនៅភាគខាងត្បូងនៃប្រទេស៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (7)

ANAG

· 08-16

👍

សារិន ម៉េងលី

· 05-31

ល្អណាស់

Thoi Tran

· 05-25

😋

Jiyu Pang

· 05-23

🥰🥰

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

អូនតា លេខកូដ63230368

· 05-20

😍😍

ពិនិត្យការឆ្លើយតបទាំងអស់( 1 )
  • 1
ទៅកាន់