
TNAOT News
· 05-20
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥
#ទិវាជាតិនៃការចងចាំ# #បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ទឹកជំនន់# #សម្តេចតេជោ ហ៊ុនសែន# #ព័ត៌មានសង្គម#
6091
១. ទិវាជាតិនៃការចងចាំ ជាការរំឭកដល់ជនរងគ្រោះនិងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។
២. រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ក៏ដូចជាជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលើកឡើងថា សហគ្រាធុនតូច និងមធ្យម តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី គឺរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ក៏ដូចជាជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម ហើយបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នេះក៏បន្តជ្រោមជ្រែងយកចិត្តទុកដាក់នៅក្នុងការលើកស្ទួយដល់សហគ្រាសធុនតូច និងមធ្យមផងដែរ។
៣. ការបង្កើតរោងចក្រផលិតស៊ីម៉ងតិ៍នៅកម្ពុជាជាការឆ្លើយតបទៅនិងតម្រូវការកើនឡើងនៃការកសាងសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ
ក្នុងឱកាសសម្ពោធបើកឱ្យដំណើរជាផ្លូវការរោងចក្រផលិតស៊ីម៉ង់ត៍ នាថ្ងៃទី២០ ខែឧសភា នេះ សម្តេចធិបតីបានលើកឡើងថា ការបង្កើតរោងចក្រផលិតស៊ីម៉ងតិ៍នៅកម្ពុជា ជាការឆ្លើយតបទៅនិងតម្រូវការកើនឡើងនៃការកសាងសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលពីមុនយើងតែងតែពឹងផ្អែកលើការនាំស៊ីម៉ងតិ៍ចូលពីក្រៅប្រទេស។
៤. ក្រសួងការងារអំពាវនាវកម្មកររោងចក្រ គល័រ ស្តារ ជឿជាក់ និងរង់ចាំការដោះស្រាយខណៈក្រុមហ៊ុនឯកភាព៤ចំណុច
ក្រោយទទួលបានដំណឹងអំពីការតវ៉ារបស់ កម្មករនិយោជិតនៃក្រុមហ៊ុន គល័រ ស្តារ (ខេមបូឌា) ប្រដាក់ (COLOR STAR (CAMBODIA) PRODUCT CO., LTD) ស្ថិតនៅផ្លូវ២៧២ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ជ្រាបថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ចំពោះការប្តូរទីតាំងថ្មី របស់ក្រុមហ៊ុន ក្រសួងបានចុះសម្របសម្រួលករណីនេះ ដោយសម្រេចបានកិច្ចព្រមព្រៀងមួយគឺ ក្រុមហ៊ុននឹងធ្វើការទូទាត់ផ្តាច់កិច្ចសន្យាការងារដល់បងប្អូនកម្មករនិយោជិតដែលមិនស្ម័គ្រចិត្តទៅធ្វើការបន្តនៅទីតាំងថ្មី។
៥. Miss Grand 2021 ត្រូវបានចាប់ខ្លួនពីបទឆបោក លក់ផលិតផលក្លែងក្លាយ
អាជ្ញាធរវៀតណាម ឃាត់ខ្លួន បវរកញ្ញា Miss grand 2021 ក្រោមបទចោទប្រកាន់ ឆបោក ការលក់អាហារបំប៉នដែលផ្សព្វផ្សាយពីគុណប្រយោជន៍ហួសហេតុផ្ទុយពីការពិត។
៦. ទឹកជំនន់ភ្លាមៗបង្កឱ្យមានការបាក់ដីសម្លាប់មនុស្ស៩នាក់ នៅភាគខាងជើងប្រទេសវៀតណាម
យ៉ាងហោចណាស់មានអ្នកស្លាប់ចំនួន ០៩នាក់ ត្រូវបានរាយការណ៍ បន្ទាប់ពីទឹកជំនន់ភ្លាមៗ និងការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងរយៈពេលវែងនៅក្នុងខេត្ត Bắc Kạn និង Lai Châu របស់ប្រទេសវៀតណាម ចាប់តាំងពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។
៧. ក្រុមហ៊ុនអាកាសចរណ៍កាតានឹងភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជាដែលនឹងផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន
ក្រុមហ៊ុនអាកាសចរណ៍កាតានឹងភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន។
៨. ម្ចាស់កសិដ្ឋាន ៣ទីតាំង ទទួលបានជំនាញពីការគ្រប់គ្រងគុណភាពទឹកតាមបច្ចេកទេសវារីវប្បកម្ម
មន្ត្រីជំនាញនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ការណែនាំដល់ម្ចាស់កសិដ្ឋានទាំង ៣ទីតាំង អំពីបច្ចេកទេស ការជ្រើសពូជ-ចំណី និងការគ្រប់គ្រងគុណភាពទឹកតាមបច្ចេកទេសវារីវប្បកម្ម។ ក្នុងឱកាសដែល ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រី របស់វារីវប្បករ ចំនួន៣ទីតាំង ដែលគាំទ្រដោយគម្រោង CapFish Aquaculture/IT2។
៩. ក្រសួងទេសចរណ៍ និងស្ថានទូតចិនប្រចាំកម្ពុជា នឹងរៀបចំពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥»
ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។
១០. លោក Trump និយាយថា រុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្តើមកិច្ចចរចាបទឈប់បាញ់ភ្លាមៗ
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា រុស្ស៊ី និងអ៊ុយក្រែននឹង ចាប់ផ្តើមការចរចាឆ្ពោះទៅរកបទឈប់បាញ់ភ្លាមៗ និងការបញ្ចប់សង្រ្គាម បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទរយៈពេលពីរម៉ោងជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

អ្នកគាំទ្រសោកស្ដាយក្រុមអ្នកផលិតមាតិកា VEESA ប្រកាសបិទរំសាយ ក្រោយបង្កើតបានជាង ៥ឆ្នាំ

មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា

យោបល់ទាំងអស់ (7)
ANAG
· 08-16
👍
LAYSOLCHEA
· 05-24
សូមជួយគ្រាំទ្រផងបងៗ
Jiyu Pang
· 05-23
🥰🥰
អូនតា លេខកូដ63230368
· 05-22
😍😍😍
កូដណែនាំ 91815366
· 05-22
😍😍
- 1
ទៅកាន់