បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 05-25

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥

#ហ៊ុន ម៉ាណែត# #បណ្តុំព័ត៌មានថ្មីៗ# #អាគារបុរាណ# #ឯកឧត្តម ហ៊ុន ម៉ានី# #សង្គម# #ពេជ ចន្ទមុន្នី# #ព័ត៌មានសង្គម#

6087

១. សម្តេច​ធិបតី និងលោកជំទាវ​បណ្ឌិត ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម​កិច្ច​​ប្រជុំកំពូល​អាស៊ាន​លើកទី៤៦ នៅម៉ាឡេស៊ី

នៅរសៀលនេះសម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូកម្ពុជាចាកចេញពីរាជធានីភ្នំពេញ ដើម្បីចូលរួម​កិច្ច​​ប្រជុំកំពូល​អាស៊ាន​លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​ដែលរៀបចំ​ឡើង​នៅប្រទេសម៉ាស៊ី ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែឧសភា ឆ្នាំ២០២៥។

២. មន្ទីរពេទ្យគន្ធបុប្ផាសង្រ្គោះកុមារនិងស្រ្តីជាង ២៣ លានករណី

ចាប់តាំងពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២ ដោយបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី។

៣. ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរដល់ម្ចាស់ជើងឯកពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” ឆ្នាំ២០២៥

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាចូលរួមអបអរសាទរដល់ក្រុមបាល់ទាត់ក្រសួងមហាផ្ទៃ ដែលជាម្ចាស់ជើងឯក «ពានរង្វាន់បាល់ទាត់មិត្តភាពអន្តរក្រសួង-ស្ថាប័ន» ឆ្នាំ២០២៥។ 

៤. អគារបុរាណមួយមានអាយុកាលជាង១០០ឆ្នាំ គ្រោងនឹងប្រើប្រាស់ឡើងវិញដើម្បីបម្រើដល់វិស័យទេសចរណ៍

អាជ្ញាធរជាតិអប្សរាបានជួសជុលអគារដែលមានអាយុកាលជាង១០០ឆ្នាំ ដែលមានទីតាំងនៅផ្នែកពាយ័ព្យនៃប្រាសាទបាយ័ន ឱ្យមានសោភ័ណភាពឡើងវិញ ព្រមទាំងមានគម្រោងប្រើប្រាស់ជាថ្មីដើម្បីបម្រើឱ្យផ្នែកវិស័យទេសចរណ៍ និងការសិក្សាស្រាវជ្រាវជុំវិញកិច្ចការអភិរក្សអង្គរនៅពេលឆាប់ៗខាងមុខនេះ។

៥. អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនខ្លួនពីប្រទេសរុស្ស៊ីមកកម្ពុជា ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់

នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នេះសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បញ្ជូនអតីតអ្នកឧកញ៉ា ហេង សុទ្ធី ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីសួរចម្លើយ និងផ្តន្ទាទោសតាមនីតិវិធី ក្រោយទទួលរងបណ្តឹងពីបទល្មើសឆបោក និងគំរាមកំហែងជំរិតទារប្រាក់ពីអ្នកវិនិយោគបរទេសរាប់រយលានដុល្លារ និងមានបណ្តឹងជាច្រើនទៀត។

៦. Miss Cosmo Cambodia 2025 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ផ្ដល់ការភ្ញាក់ផ្អើលខ្លាំងដល់អ្នកគាំទ្រជាតិ និងអន្តរជាតិ

វគ្គពាក់កណ្តាលផ្តាច់ព្រ័តរបស់Miss Cosmo Cambodia 2025 នាល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅសាលមហោស្រពកោះពេជ្រម្សិលមិញនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកចូលរួម និងទស្សនិកជន ខណៈត្រូវបានរំពឹងទុកយ៉ាងខ្ពស់ គឺជាពេលវេលាប្រវត្តិសាស្ត្រមួយនៅក្នុងឧស្សាហកម្មបវរកញ្ញារបស់ប្រទេសកម្ពុជា ដោយបានប្រមូលផ្តុំនូវបវរកញ្ញាសម្រស់លំដាប់កំពូល មុខមាត់ថ្មី រួមទាំងអ្នកឧបត្ថម្ភដែលបំបែកកំណត់ត្រា។ 

៧. ជនជាតិវៀតណាមចំនួន៣២នាក់បានបញ្ជូនចេញពីកម្ពុជា ករណីលួចឆ្លងដែនធ្វើការងារខុសច្បាប់

នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៣២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។

៨. ឃាត់ខ្លួនក្មេងទំនើងម្នាក់​ ក្រោយថតវីដេអូ​បង្អួត​ក្បាច់​កាន់ដាវ​ បង្ហោះ​​​តាមបណ្ដាញ​សង្គម​ TikTok

នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ​២​០២៥ កម្លាំងប៉ុស្តិ៍​នគរបាលរដ្ឋបាល​ត្រែ​ងត្រ​យឹ​ង ឃាត់មុខសញ្ញា​ក្មេងទំនេី​ងម្នាក់​ដែលបានថតវីដេអូ​សម្ដែង​ក្បាច់​គុន​ ដាវ​ បង្អួត​ថតបង្ហោះ​​តាមប្រព័ន្ធ​បណ្ដាញ​សង្គម​ tik tok និងចែក​ចា​យបន្ដតាម​រយៈ​ គណនីហ្វេសប៊ុក ឈ្មោះ​ តារា សៀមរាប "​ ប្រឹងឡេី​ង​កូន​ កូនជិតបានសម្រេចហេីយ​ "​ ។

៩. ឃាត់ខ្លួនជនសង្ស័យម្នាក់ប្រើប្រាស់កាំភ្លើងកែឆ្នៃបាញ់លើបុរសម្នាក់ទៀតរងរបួស​ នៅស្រុកសង្កែ

នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៦និង៤០នាទី មានករណីហិង្សាដោយចេតនា (ប្រើប្រាស់កាំភ្លើងកែឆ្នៃ) មួយកើតឡើង បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ឃៅ វិន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វេីសកម្មភាពយកកាំភ្លើងកែឆ្នៃបាញ់ទៅលើជនរងគ្រោះឈ្មោះ តឿ ឆៃយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅចំណុចកើតនៅចំណុចក្រុមទី០២ ភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវចំកណ្តាលដើមទ្រូង បណ្តាលអោយជាប់លើដើមទ្រូង ។

១០. ពិព័រណ៍សិល្បៈ និងផ្សារចិនដំដែក ក្នុងបរិវេណវត្តពិភទ្ទរង្សី

កម្មវិធី «ពិព័រណ៌សិល្បៈ និងផ្សារចិនដំដែក» បានរៀបចំរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែឧសភា ឆ្នាំ២០២៥ នេះ ក្នុងបរិវេណវត្តពិភទ្ទរង្សី (វត្តចិនដំដែក) រាជធានីភ្នំពេញ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (4)

Hongkhmer

· 06-17

😍🥰

អូនតា លេខកូដ63230368

· 05-27

😍😍😍

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

កូដណែនាំ 91815366

· 05-26

😍😍

  • 1
ទៅកាន់

ការណែនាំពិសេស