បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 05-26

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥

#ពិធីបុណ្យផ្សោតមេគង្គ# #ហ៊ុន ម៉ាណែត# #បណ្តុំព័ត៌មានថ្មីៗ# #Donald Trump# #សង្គម# #អ៊ីស្រាអែល# #ព័ត៌មានសង្គម# #តំបន់ហ្គាហ្សា#

5305

១. សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្រោមមូលបទ “បរិយាបន្ន និងចីរភាព"

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្រោមមូលបទ “បរិយាបន្ន និងចីរភាព" នៅទីក្រុងគូឡាឡាំពួ ព្រឹកថ្ងៃចន្ទ ទី២៦ ឧសភា ២០២៥។

២.ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារ ជូន លោកកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ជា «សម្តេច ឥស្សរវិទេសបញ្ញា»

ព្រះករុណា សម្តេច ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ជូនលោកកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជា «សម្តេច ឥស្សរវិទេសបញ្ញា»។ 

៣. ពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១ នឹងរៀបចំឡើងនៅចុងខែនេះហើយ

ក្រសួងទេសចរណ៍ រួមសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំ "ពិធីបុណ្យ ផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១” មានរយៈពេល ៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០-៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល អន្លង់ផ្សោត ឈើទាល ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

៤.មនុស្ស ៣៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាជាថ្មី

ជនជាតិប៉ាឡេស្ទីន ៣៤នាក់ រួមទាំងអ្នកសារព័ត៌មាន និងមន្ត្រីការពារជនស៊ីវិល នៅតំបន់ហ្គាហ្សា ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សា។ នេះបើតាមាការលើកឡើងរបស់ លោក Mahmoud Basal អ្នកនាំពាក្យក្រសួងការពារជនស៊ីវិល។

៥, ប្រធានាធិបតីអាម៉េរិកទាមទារ ឈ្មោះ និងប្រទេសរបស់និស្សិតបរទេសនៅសាកលវិទ្យាល័យ Harvard

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអាទិត្យ បាននិយាយថា លោកចង់បាន "ឈ្មោះ និងប្រទេស" របស់និស្សិតអន្តរជាតិទាំងអស់ ដែលបានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Harvard ។

៦. ភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាក្នុងឱកាសបើកកម្មវិធី "ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥" កោតសរសើរចំពោះបដិសណ្ឋាកិច្ចរបស់កម្ពុជា

ភ្ញៀវទេសចរចិនដែលអញ្ជើញមកទស្សនាកម្ពុជាក្នុងឱកាសបើកកម្មវិធី "ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥" រៀបចំដោយ China Tourism Group (CTG) កោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋាកិច្ចប្រកបដោយភាពរួសរាយ រាក់ទាក់ និងស្នាមញញឹមកម្ពុជា (Kingdom of Wonder: Feel the Warmth)។

៧. បណ្ឌិត ទូច សុឃៈ សរសើរពលរដ្ឋនៅកំពង់ឆ្នាំង ជុំវិញករណីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានទាញការកត់សម្គាល់ចំពោះករណីជាក់ស្ដែងមួយដែលប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំង បង្ហាញភាពជាគំរូនៅក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថភាព តាមរយៈការរាយការណ៍ករណីសង្ស័យនៅមូលដ្ឋានរបស់ខ្លួនទៅកាន់សមត្ថកិច្ចរហូតឈានទៅដល់ការបង្ក្រាប ករណីជនបរទេសលួចលាក់ប្រព្រឹត្តិអំពើឆបោកតាមប្រព័ន្ធអនឡាញ។ 

៨. កាន់តែកក្រើក! តារាស្រីដ៏មានប្រជាប្រិយភាពចំនួន ៣រូប ចូលរួមប្រកួតកម្មវិធី Miss Universe Cambodia 2025

មហាជនអ្នកលេងបណ្ដាញសង្គម ពិសេសអ្នកនិយមតាមដានវិស័យបវរកញ្ញាហាក់មានការភ្ញាក់ផ្អើលខ្លាំង ខណៈកម្មវិធី Miss Universe Cambodia 2025 បានបើកបង្ហាញបេក្ខភាពចូលរួមប្រកួតជាផ្លូវការសុទ្ធសឹងតែមានភាពស្រស់ស្អាត និងពោលពេញទៅដោយសមត្ថភាព តែអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍ខ្លាំងនោះ គឺមានវត្តមានតារាស្រី ៣រូប ដែលមានឈ្មោះបោះសំឡេងស្រាប់បានចូលរួមប្រកួតកាន់តែធ្វើឲ្យកក្រើកវិស័យបវរកញ្ញាតែម្ដង។

៩. រដូវបិទនេសាទក្នុងដែននេសាទទឹកសាបត្រូវបានកំណត់ចាប់ពីថ្ងៃទី១ ខែមិថុនា

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដំណឹងដល់សាធារណជន និងអ្នក នេសាទទាំងអស់ឱ្យស្តីពី រដូវបិទនេសាទ ឆ្នាំ២០២៥ ខណៈអ្នកនេសាទអាចប្រើតែឧបករណ៍នេសាទគ្រួសារតាមច្បាប់មានចែងប៉ុណ្ណោះ។

១០. មិនធម្មតា! យុវតី ជូលី ល្អហួស បង្ហាញសមត្ថភាពកាន់តែខ្លាំងក្នុងការប្រកួតកម្មវិធី Miss Teen Cambodia 2025

យុវតី ជូលី ល្អហួស ម្ចាស់មកុដ Miss Preteen Junior Idol World 2024 បានលេចមុខជាថ្មីក្នុងការប្រកួរបវរកញ្ញាម្ដងទៀត ក្នុងកម្មវិធី Miss Teen Cambodia 2025 កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន នេះក៏ព្រោះតែគ្រប់គ្នាបានដឹងយ៉ាងច្បាស់ពីសមត្ថភាព និងរូបសម្បិត្តរបស់តារាស្រីវ័យក្មេងនេះថាពិតជាស្រស់ស្អាតខ្លាំង ព្រមទាំងមានទេពកោសល្យសិល្បៈការស្ទាត់ជំនាញក្នុងការប្រកួតបវរកញ្ញា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

Luis Kom

· 07-11

👍👍

អូនតា លេខកូដ63230368

· 05-28

😍😍

  • 1
ទៅកាន់

ការណែនាំពិសេស