
Lundy
· 2019-03-27
Huawei ចេញផ្សាយស្មាតហ្វូន P30/P30 Pro ជាផ្លូវការ តម្លៃចាប់ពី ៩០០ ដុល្លារឡើងទៅ
0
ក្រុមហ៊ុនយក្សប្រទេសចិន Huawei បានប្រកាសនូវកំពូលស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួនគឺ P30 និង P30 Pro កាលពីយប់ថ្ងៃទី ២៦ មិនាកន្លងទៅនេះ។ ចំណុចខ្លាំងជាច្រើនបានលេចចេញលើរៀមច្បង P30 Pro ដោយក្រៅពីការប្រើប្រាស់កាមេរ៉ា Periscope Zoomកម្រិត 5x ទៀតសោតក៏ជាស្មាតហ្វូនដែលមានបំពាក់បន្ទះអេក្រង់ AMOLED អមប្រព័ន្ធស្កេនខ្ចៅដៃបង្កប់ក្រោមអេក្រង់មុនគេបង្អស់ធៀបនឹងម៉ូឌែល Huawei ឯទៀត អមកាមេរ៉ា ៤ គ្រាប់នៅខាងក្រោយ។
+លក្ខណៈសម្បត្តិ Huawei P30:
អេក្រង់: AMOLED ទំហំ ៦,១ អ៊ីញ មាត្រដ្ឋាន ១៩.៥:៩ (ដង់ស៊ីតេ ៤២២ppi)
បន្ទះឈីប: HiSilicon Kirin 980 (7nm)
RAM: 6/8GB
ROM: 64/128/256GB គាំទ្រការបន្ថែម microSD Card ដល់ 256GB
កាមេរ៉ាមុខ: 32MP មាន Aperture f/2.0
កាមេរ៉ាក្រោយ: ៣ គ្រាប់
40MP មាន Aperture f/1.8 ទំហំ 27mm (Wide)
16MP មាន Aperture f/2.2 ទំហំ 22mm (Ultra-wide)
8MP មាន Aperture f/2.4 ទំហំ 80mm (Telephoto)
ថាមពលថ្ម: ៣ ៦៥០mAh គាំទ្រមុខងារសាកថ្មរហ័សកម្លាំង ២២,៥ វ៉ាត់
ប្រព័ន្ធប្រតិបត្តិ: Android 9.0 (Pie) អមផ្ទៃកម្មវិធី EMUI 9.1
ជម្រើសពណ៌: Aurora, Amber Sunrise, Breathing Crystal, Black, Pearl White
តម្លៃ: ចាប់ពី ៩០០ ដុល្លារឡើងទៅ (ជម្រើស 6/128GB)
+លក្ខណៈសម្បត្តិ Huawei P30 Pro:
អេក្រង់: AMOLED ទំហំ ៦,៤៧ អ៊ីញ មាត្រដ្ឋាន ១៩.៥:៩ (ដង់ស៊ីតេ ៣៩៨ppi)
បន្ទះឈីប: HiSilicon Kirin 980 (7nm)
RAM: 6/8GB
ROM: 128/256/512GB គាំទ្រការបន្ថែម microSD Card ដល់ 512GB
កាមេរ៉ាមុខ: 32MP មាន Aperture f/2.0
កាមេរ៉ាក្រោយ: ៤ គ្រាប់
40MP មាន Aperture f/1.6 ទំហំ 27mm (Wide)
20MP មាន Aperture f/2.2 ទំហំ 16mm (Ultra-wide)
Periscope 8MP មាន Aperture f/3.4 ទំហំ 125mm , 5x Optical Zoom (Telephoto)
TOF 3D កាមេរ៉ា (Depth-sensor)
ថាមពលថ្ម: ៤ ២០០mAh គាំទ្រមុខងារសាកថ្មរហ័សកម្លាំង ៤០ វ៉ាត់ (៣០ នាទីបាន ៧០ - ភាគរយ) និងការសាកថ្មឥតខ្សែទៅកាន់ឧបករណ៍ដទៃ Reverse Wireless Charging
ប្រព័ន្ធប្រតិបត្តិ: Android 9.0 (Pie) អមផ្ទៃកម្មវិធី EMUI 9.1
ជម្រើសពណ៌: Aurora, Amber Sunrise, Breathing Crystal, Black, Pearl White
តម្លៃ: ចាប់ពី ១ ១២៩ ដុល្លារ (8/128GB) | ១ ២៤២ ដុល្លារ (8/256GB) | ១ ៤១១ ដុល្លារ (8/512GB)
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)