
TNAOT News
· 05-29
រថយន្ត និងកងកម្លាំង នៅទីតាំងប្រាសាទព្រះវិហារ ត្រៀមអនុវត្តពេលមានបទបញ្ជា ២៤ម៉ោងលើ ២៤ម៉ោង
#ប្រាសាទព្រះវិហារ# #កងទ័ពខ្មែរ# #រថយន្ត# #កងកម្លាំង# #សង្គម# #ព័ត៌មានសង្គម#
3031
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានដាក់បទបញ្ជាជូនលោកវរសេនីយ៍ឯក វឿន វិចិត្រ មេបញ្ជាការរងកងពលទទួលបន្ទុកការងារនៅទីបញ្ជាការស្រាលរបស់កងពល ស្ថិតនៅទិសទី១ ប្រាសាទព្រះវិហារ អនុវត្តឱ្យបានម៉ឺងម៉ាត់នៅការងារត្រៀមរថយន្តនិងកងកម្លាំងបើកបរដើម្បីទទួលបទបញ្ជារបស់ថ្នាក់លើឲ្យបានទាន់សភាពការណ៍។ បន្ទាប់ពីទទួលបាននូវបទបញ្ជារបស់ឯកឧត្តម មេបញ្ជាការកងពល លោកវរសេនីយ៍ឯក មេបញ្ជាការរងកងពល និងកងកម្លាំងបើកបរទាំងអស់ដែលកំពុងឈរជើងនៅទីបញ្ជាការស្រាលរបស់កងពលបានអនុវត្តតាមតួនាទីនិងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទដើម្បីសម្រេចបទបញ្ជាជូនអង្គភាពឱ្យបានល្អប្រសើរ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (3)
កូដណែនាំ 91815366
· 05-30
👌👌
អូនតា លេខកូដ63230368
· 05-30
👍👍
Hin Soxx
· 05-29
la
- 1
ទៅកាន់