
TNAOT News
· 05-29
ស្នងការរាជធានីភ្នំពេញបំភ្លឺជុំវិញករណីវ៉ាលីចំនួន២ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកបោះចោលនៅក្រោមស្ពានតាអេវ
#NEW NEWS# #សង្គម# #ស្នងការរាជធានីភ្នំពេញ# #ព័ត៌មានសង្គម# #ខណ្ឌច្បារអំពៅ#
2732
ក្រោយពីមានការភ្ញាក់ផ្អើល និងមានការផ្សព្វផ្សាយថាក្នុងវ៉ាលីនោះមានក្លិនស្អុយ កាលពីរសៀលថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៥ ពេលនេះក្រុមការងារព័ត៌មានប្រតិកម្មនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺបញ្ជាក់ថា:ក្រោយមានប្រជាពលរដ្ឋប្រទះឃើញវ៉ាលីចំនួន២ត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកបោះចោលនៅក្រោមស្ពានតាអេវ ស្ថិតក្នុងភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយមានការផ្សព្វផ្សាយថាក្នុងវ៉ាលីនោះមានក្លិនស្អុយនោះផង។
ក្រោយទទួលព័ត៌មានភ្លាមសមត្ថកិច្ចក៍បានចុះទៅត្រួតពិនិត្យជាក់ស្តែងនៅទីតាំងខាងលើ ហើយបានពិនិត្យវ៉ាលីទាំង២នោះ ដោយឃើញថាវ៉ាលីទាំងនេះជាវ៉ាលីទទេតែប៉ុណ្ណោះ គ្មានអ្វីនៅក្នុងវ៉ាលីនោះទេ ដូចនេះសូមឲ្យសាធារណជនមេត្តាជ្រាបជាព័ត៌មាន ដើម្បីជៀសវាងកុំឲ្យសាធារណជនមានការភាន់ច្រឡំ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មានផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (3)
កូដណែនាំ 91815366
· 05-30
😲😲
Hin Soxx
· 05-29
😅
លី ផានី
· 05-29
😍
- 1
ទៅកាន់