បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 05-30

ព្រះរាជសាររបស់ព្រះមហាក្សត្រ ជូនក្រុមគ្រួសារសព ព្រឹន្ទបាលឯក សួន រ៉េន ដែលបានពលីក្នុងសមរភូមិ

#សមរភូមិ# #គ្រួសារសព# #ព្រះរាជសារ# #ព្រះមហាក្សត្រ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

3410

ព្រះរាជសាររបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជូនក្រុមគ្រួសារសព ព្រឹន្ទបាលឯក សួន រ៉េន «ខ្ញុំមានហឫទ័យសោកស្ដាយឥតឧបមា ដោយបានទទួលដំណឹងអំពីលោកព្រឹន្ទបាលឯក សួន រ៉ន បានទទួលមរណភាពក្នុងជន្មាយុ ៤៧ឆ្នាំ ក្នុងហេតុការណ៍ប៉ះទង្គិចរវាងកងទ័ពកម្ពុជា និង កងទ័ពថៃ នៅព្រំដែនតំបន់មុំបី នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ»។ជាមួយគ្នានេះ ព្រះមហាក្សត្រ ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព លោកព្រឹន្ទបាលឯក សួន រ៉េន ដែលជាយុទ្ធជនស្នេហាជាតិដ៏បរិសុទ្ធ ហើយបានពលីជីវិតក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និង សូមឱ្យវិញ្ញាណក្ខន្ធលោកព្រឹន្ទបាលឯក សួន រ៉ាន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

អូនតា លេខកូដ63230368

· 05-30

👌👌👌

កូដណែនាំ 91815366

· 05-30

🙏🙏🙏

  • 1
ទៅកាន់

ការណែនាំពិសេស