
TNAOT News
· 05-30
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥
#ប្រទេសកម្ពុជា# #កងទ័ពខ្មែរ# #បណ្តុំព័ត៌មានថ្មីៗ# #ខេត្តព្រះវិហារ# #សង្គម# #កងទ័ពថៃ# #ព័ត៌មានសង្គម#
5207
១. ព្រះរាជសាររបស់ព្រះមហាក្សត្រ ជូនក្រុមគ្រួសារសព ព្រឹន្ទបាលឯក សួន រ៉េន ដែលបានពលីក្នុងសមរភូមិ
ព្រះរាជសាររបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជូនក្រុមគ្រួសារសព ព្រឹន្ទបាលឯក សួន រ៉េន «ខ្ញុំមានហឫទ័យសោកស្ដាយឥតឧបមា ដោយបានទទួលដំណឹងអំពីលោកព្រឹន្ទបាលឯក សួន រ៉ន បានទទួលមរណភាពក្នុងជន្មាយុ ៤៧ឆ្នាំ ក្នុងហេតុការណ៍ប៉ះទង្គិចរវាងកងទ័ពកម្ពុជា និង កងទ័ពថៃ នៅព្រំដែនតំបន់មុំបី នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ»។
២. ជំនួបរវាង រដ្ឋមន្រ្តីការបរទេសកម្ពុជា និងថៃ ក្រោយមានការប៉ះទង្គិចគ្នានៅតំបន់ព្រំដែន
នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បានជួបពិភាក្សាគ្នានៅទីក្រុងតូក្យូ ក្នុងឱកាសអមថ្នាក់ដឹកនាំអញ្ជើញចូលរួមវេទិកានីកក លើកទី៣០ ស្ដីពី «អនាគតរបស់អាស៊ី»។
៣. អភិបាលខេត្តតាកែវ អំពាវនាវប្រជាពលរដ្ឋ ជួយឧបត្ថមដល់កងទ័ពដើម្បីបង្ហាញពីការរួបរួមសាមគ្គីភាពគ្នា
បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែនរវាងកងទ័ពកម្ពុជានិងកងទ័ពថៃ អភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ទាំងអស់សូមជួយឧបត្ថមជាសម្ភារៈ ឬថវិការទោះច្រើន ឬតិចតួចក្ដីដល់កងទ័ពដើម្បីបង្ហាញពីការរួមរួម សាមគ្គីភាពគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជាយើង។
៤. អ្នកឧកញ៉ា គិត ម៉េង ប្រកាសឧបត្ថម្ភថវិកា ៥០ម៉ឺនដុល្លារ ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានប្រកាសឧបត្ថម្ភថវិកា ៥០ម៉ឺនដុល្លារ ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។
៥. ភាគីកម្ពុជានឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេ
ក្រោយពីមានព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពី ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៥:៣០នាទីរសៀល មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានជួបចចារឯកភាព និងទទួលយកលទ្ធផលចំនួន៤ចំណុច។
៦. ប្រជាពលរដ្ឋចំនួន១១៩គ្រួសារ ដែលចល័តទៅតំបន់សុវត្ថិភាព ទទួលបានអំណោយពីរាជរដ្ឋាភិបាល
ប្រជាពលរដ្ឋចំនួន ១១៩គ្រួសារ ដែលបានចល័តទៅរកតំបន់សុវត្ថិភាព ក្រោយពីមានការប៉ះទង្គិចគ្នាកាលពីព្រឹកថ្ងៃទី២៨ នៅតំបន់មុំបី ទទួលបានអំណោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលពាំនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត។
៧. ការបង្រ្កាបបទល្មើសនៅតំបន់កាំពីបានថយចុះ នៅរយៈពេល៥ខែ ក្នុងឆ្នាំ២០២៥
របាយការណ៍នៃការបង្រ្កាបបទល្មើស ការពារអភិរក្សសត្វផ្សោតនៅតំបន់កាំពី មានការថយចុះ នៅរយៈពេល៥ខែ ក្នុងឆ្នាំ២០២៥ បើធៀបនឹងកាលពី៥ខែមុនក្នុងឆ្នាំ២០២៤ កន្លងទៅនេះ។ នេះបើតាមការថ្លែង របស់លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងជាប្រធានឆ្មាំអភិរក្សសត្វផ្សោតទន្លេមេគង្គប្រចាំខេត្តក្រចេះ ក្នុងកម្មវិធីជួបសំណេះ សំណាលជាមួយឆ្មាំទន្លេកាំពី ដែលដឹកនាំដោយ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
៨. ស៊ុតមាន់ជាង៣០០០០គ្រាប់ ដឹកចេញពីប្រទេសវៀតណាមចូលកម្ពុជាដោយគ្មានការអនុញ្ញាត
ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្ត ២គ្រឿង ម៉ាកSSANGYONG ISTANA ទាំង២ ដែលដឹកស៊ុតមាន់ជាង៣០០០០គ្រាប់ ដឹកចេញពីប្រទេសវៀតណាមចូលកម្ពុជាដោយគ្មានការអនុញ្ញាត។
៩. នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកព្រិន្ទបាលឯក សួន រ៉ោន
ឯកឧត្តម នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកព្រិន្ទបាលឯក សួន រ៉ោន ដែលបានទទួលមរណៈភាពក្នុងហេតុការណ៍ផ្ទុះអាវុធរវាងកងទ័ពថៃ និងកម្ពុជា នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងភូមិតេជោមរតក ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
១០. នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា រកឃើញគណនីមួយបានបង្ហោះវីដេអូរន្ធត់សាហាវព្រៃផ្សៃដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
នាពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវឃើញថាមានគណនីហ្វេសប៊ុកមួយចំនួន បានបង្ហោះផ្សព្វផ្សាយ និងចែករំលែកបន្ត នូវវីដេអូ ដែលមានសកម្មភាព “មើលហើយធ្វើឱ្យមានការរន្ធត់ភ័យខ្លាច និងបង្ហាញពីភាពសាហាវ ព្រៃផ្សៃ” ដែលប្រភពដើមនៃវីដេអូនេះបានកើតឡើងនៅឯបរទេស មិនមែនក្នុងព្រះរាជាណាចក្រកម្ពុជាទេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា

អ្នកគាំទ្រសោកស្ដាយក្រុមអ្នកផលិតមាតិកា VEESA ប្រកាសបិទរំសាយ ក្រោយបង្កើតបានជាង ៥ឆ្នាំ

ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!

យោបល់ទាំងអស់ (3)
DAVITMAB
· 08-10
join
អូនតា លេខកូដ63230368
· 05-31
😍😍
- 1
ទៅកាន់