
TNAOT News
· 05-31
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥
#ព្រែកជីកហ្វូណនតេជោ# #បណ្តុំព័ត៌មានថ្មីៗ# #កំណើនសេដ្ឋកិច្ច# #ខេត្តព្រះវិហារ# #ច្រកទ្វារព្រំដែនអន្តរជាតិ# #សង្គម# #ព័ត៌មានសង្គម#
5393
១. អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស អំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ចែកចាយទីតាំងរូបភាពកងកម្លាំងជួរមុខ
កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅមានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់ ក្រោយមកគេក៏ឃើញលើបណ្តាញសង្គមមានការបង្ហោះចែកចាយជាបន្តបន្ទាប់នៅរូបភាពទីតាំងកងកម្លាំងដែលកំពុងឈរជើងនៅជួរមុខ។
២. កក្រើកប្រទេសក្នុងតំបន់អាស៊ាន! គ្រូពេទ្យវៀតណាមជោគជ័យលើការវះកាត់ដ៏គ្រោះថ្នាក់បំផុតមួយនេះ
កក្រើកប្រទេសក្នុងតំបន់អាស៊ានក្រោយក្រុមវេជ្ជបណ្ឌិតវៀតណាមនាំគ្នាសម្រក់ទឹកភ្នែកដោយក្តីរំភើប និងរីករាយបន្ទាប់ពីធ្វើការវះកាត់ដោយជោគជ័យលើករណីដ៍ពិសេសលើស្រ្តីជនជាតិសាំងហ្គាពួរ អាយុ៤១ឆ្នាំ មានផ្ទៃពោះទារកអាយុ ៧ខែ មានបញ្ហាបេះដូងធ្ងន់ធ្ងរកំពុងកកើតនៅក្នុងផ្ទៃម្តាយ ដែលបង្កកំណើតនៅក្រៅស្បូន។
៣. សម្តេចតេជោ លើកឡើង ៣ចំណុច ជៀសវាងក្រុមនិយមជ្រុលថៃ វង្វេងប្រវត្តិសាស្ត្រនៅតំបន់មុំបី
ក្រោយពីមានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មក និងក្រោយការថ្លែងរបស់សម្តេចតេជោ ពាក់ព័ន្ធនឹងការឯកភាពបញ្ជូនកងទ័ពទៅកាន់តំបន់ព្រំដែនបន្ថែមដើម្បីការពារកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ រួចមកគេក៏សង្កេតឃើញ ពួកជ្រុលនិយមថៃចូលមកជេរប្រមាថជាហូរហែរក្នុងបណ្តាញសង្គមFacebook សម្តេច។
៤. សម្តេចធិបតី៖ កុំផ្សព្វផ្សាយព័ត៌មានមិនពិតបំផ្លាញស្មារតីទឹកចិត្តរបស់កងទ័ព
ការគ្រប់គ្រងព័ត៌មានក្នុងពេលសង្គ្រាមនេះវាសំខាន់ណាស់ មូលហេតុដែលកម្ពុជា មិនបញ្ចេញព័ត៌មានពីតួលេខអ្នកស្លាប់ និងរងរបួសនៅព្រំដែន ក្រោយពេលដែលមានការប៉ះទង្គិចរវាងគ្នាភ្លាមៗរវាង កងទ័ពកម្ពុជា និងកងទ័ពថៃ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គឺដើម្បីរក្សា និងលើកទឹកចិត្តកងទ័ពកុំឲ្យចាញ់ច្រាបសត្រូវ។
៥. ប្រធានព្រឹទ្ធសភាជប៉ុន កោតសរសើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា
ប្រធានព្រឹទ្ធសភាជប៉ុន បានកោតសរសើរការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ច ហើយឯកឧត្តមបានសម្ដែងការពេញចិត្ត ចំពោះទំនាក់ទំនងយូរអង្វែងរវាងជប៉ុននិងកម្ពុជា ដែលត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ រហូតត្រូវបានដំឡើងដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឆ្នាំ២០២៣។
៦. ការបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់កំណាត់ទី២ គ្រោងចុះអនុវត្តចាប់ពីថ្ងៃទី៣ ខែមិថុនា
ឯកឧត្តម ម៉ក់ ស៊ីដេត អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ម៉ក់ ស៊ីដេត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិភាក្សាទៅលើលក្ខខណ្ឌបច្ចេកទេស នៃតម្រាយព្រែកជីកហ្វូណនតេជោ ដោយមានការចូលរួមពីមន្រ្តីជំនាញបច្ចេកទេសផងដែរ។
៧. ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ដែលជាប់ច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ នៅបើកដំណើរការចេញចូលធម្មតា
អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម មាន ចាន់យ៉ាដា បញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ដែលជាប់ច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ប្រទេសថៃ នៅបើកដំណើរការចេញចូលធម្មតា។
៧. ក្រុមហ៊ុនកែច្នៃស្បែកគោមួយនៅខេត្តព្រះសីហនុ ត្រូវបានរកឃើញបំពុលតំបន់ទឹកសាធារណៈជាថ្មី
ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd. កែច្នៃស្បែកគោ នៅក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានរកឃើញជាថ្មីទៀត បានបញ្ចេញសំណល់រាវបំពុលព្រែកធម្មជាតិ នៅក្នុងមូលដ្ឋានក្បែរក្រុមហ៊ុន។
៩. បំណែកដ៏ធំនៃផ្ទាំងទឹកកនៅលើភ្នំអាល់ ប្រទេសស្វីសបានបាក់ស្រុតបំផ្លាញ ៩០% នៃភូមិ Alpine
ផ្ទាំងទឹកកកដ៏ធំមួយបានបាក់ស្រុតទៅក្នុងជ្រលងភ្នំកាលពីថ្ងៃពុធបានបំផ្លាញមួយផ្នែកនៃភូមិ Blatten របស់ប្រទេសស្វីសតម្រូវឲ្យជម្លៀសអ្នកភូមិចេញ ខណៈមនុស្សម្នាក់ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន ហើយផ្ទះជាច្រើនត្រូវបានរលំទាំងស្រុង។
១០. ក្នុងពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ប្រជាពលរដ្ឋអាចចូលរួមបរិច្ចាគទាំងថវិកា និងបរិច្ចាគឈាម
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានឲ្យថាក្នុងពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំនេះគឺពិសេសដោយប្រជាពលរដ្ឋអាចចូលរួមបរិច្ចាគ ទាំងថវិកា និងបរិច្ចាគឈាម ដើម្បីជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា និងជួយសង្គ្រោះទារកកុមារកម្ពុជា ផ្ទាល់នៅទីតាំងពិធីបើក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល

ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!

មករដូវមិនទៀងតើមានជំងឺអ្វីខ្លះ?

យោបល់ទាំងអស់ (2)
ANAG
· 08-16
👍
អូនតា លេខកូដ63230368
· 05-31
😍😍😍
- 1
ទៅកាន់