បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-01

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥

#បណ្តុំព័ត៌មានថ្មីៗ# #មន្ទីរពេទ្យគន្ធបុប្ផា# #ខេត្តព្រះវិហារ# #កងទ័ព# #សង្គម# #សម្តេចធិបតី# #ព័ត៌មានសង្គម#

6051

១. សម្តេចធិបតី ចូលបុណ្យចំនួន ២០លានរៀលដល់គ្រួសារសពស្រ្តីមានផ្ទៃពោះ៧ខែ ដែលមានស្វាមីជាកងទ័ពប្រចាំការនៅតំបន់មុំបី

ឯកឧត្តម សេង ទៀង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២០លានរៀល(ម្ភៃលានរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថម្ភដល់គ្រួសារសព ប្អូនស្រី អាំ រត្តនាង ដែលបានទទួលមរណភាពទាំងម្ដាយនិងកូនក្នុងផ្ទៃ៧ខែ នៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

២. អបអរសាទរ! ពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូនិធិគន្ធបុប្ផាកម្ពុជា

ពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅបរិវេណទីលានតម្កល់រូបសំណាកលោកយាយពេញ ស្ថិតនៅខាងលិចឆៀងខាងត្បូង រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ។

៣. រាជរដ្ឋាភិបាល រំពឹងកម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ម៉ូស្លីមពេញនិយមមួយ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជម្រាបពីសក្តានុពលទេសចរណ៍កម្ពុជា និងយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាត ព្រមទាំងការទទួលបដិសណ្ឋាកិច្ចដែលរៀបចំជាពិសេសសម្រាប់អ្នកទេសចរម៉ូស្លីម គឺ Muslim Friendly Tourism ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាជាគោលដៅទេសចរណ៍ម៉ូស្លីមពេញនិយមមួយ។

៤. សិក្ខាកាមវគ្គបណ្តុះបណ្តាល Tourism Content Creator ប្តេជ្ញាចូលរួមជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ អញ្ជើញសំណេះសំណាលជាមួយសិក្ខាកាមដែលចូលរួមអនុវត្តជាក់ស្តែងចំនួន ១០០អង្គ/នាក់ នូវវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ "Green Sesson - Tourism Content Creator Bootcamp by KiloTRAVEL." ដែលសហការគាំទ្រដោយក្រសួងទេសចរណ៍។

៥. ស្ថានអគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះ​កែវ បញ្ជាក់​ថាពុំ​មាន​ការ​បិទ​ច្រក​ទ្វារ​ឆ្លង​កាត់​ព្រំដែន​ថៃណា​មួយទេ

កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅគេហទំព័ររបស់ Facebook ថៃ (កាសែត Khaosod English) បានចុះផ្សាយថា រាជរដ្ឋាភិបាលថៃ កំពុងរៀបចំប្រកាសបិទច្រកព្រំដែនកម្ពុជា-ថៃ ចំនួន ៦កន្លែង និងប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្នចំនួន ១០កន្លែង។

៦. សមត្ថកិច្ច ឃាត់ម៉ូតូចំនួន ២២គ្រឿង ដែលប្រីប្រាស់ស៊ីម៉ាំងបំពងសំឡេងខុសលក្ខណបច្ចេកទេស

កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឃាត់បានម៉ូតូចំនួន ៣០គ្រឿង ក្នុងនោះម៉ូតូប្រីប្រាស់សុីម៉ាំងបំពងសំឡេងខុសលក្ខណបច្ចេកទេស (បំពង់សុីមុាំងបំពងសំឡេងឮខ្លាំង) ចំនួន២២គ្រឿង និងម៉ូតូគ្មានផ្លាកលេខចំនួន០៨គ្រឿង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (5)

Boeun Dary

· 07-15

😶😶

ស៑ន សំអាត

· 07-08

😍😍😍😍

Pov Mouyសាធារណ

· 06-22

គួអោយរីរាយ

កូដណែនាំ 91815366

· 06-03

😍😍

មិត្តfriends

· 06-01

hii

  • 1
ទៅកាន់

ការណែនាំពិសេស