
TNAOT News
· 06-03
មន្ត្រីជំនាញ ដុតកម្ទេចចោលផលិតផលគ្រឿងសម្អាងខូចគុណភាពជាង ៨តោន
#សំរាម# #គ្រឿងសម្អាង# #NEW NEWS# #សង្គម# #មន្ត្រីស៊ើបអង្កេត# #ព័ត៌មានសង្គម# #ភ្នំពេញ#
2196
ផលិតផលគ្រឿងសម្អាងខូចគុណភាពជាង ៨តោន ត្រូវបានកម្លាំងជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ សាខារាជធានីភ្នំពេញ (ក.ប.ប) ដុតកម្ទេចចោល កាលពីចុងសប្តាហ៍កន្លងទៅ។កាលពីកន្លងទៅ មន្ត្រីស៊ើបអង្កេតក.ប.ប. សាខារាជធានីភ្នំពេញ បានស្រាវជ្រាវរកឃើញទំនិញជាប្រភេទ គ្រឿងសម្អាង ជាង១៥០០កេស មានទម្ងន់ជាង៨៣០០គីឡូក្រាម ពុំមានគុណភាពត្រឹមត្រូវ និងមិនអនុលោមតាមច្បាប់។
យ៉ាងណា មន្ត្រីជំនាញ ដែលដឹកនាំដោយ លោក ខាន់ វឌ្ឍនៈ និងលោក ង៉ែត ចេក អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. រួមជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ បានរឹបអូស ហើយស្នើសុំនីតិវិធីច្បាប់ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដុតបំផ្លាញចោល គ្រឿងសម្អាង ខូចគុណភាពទាំងនោះ នៅទីលានចាក់សំរាមតែម្ដង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (2)
កូដណែនាំ 91815366
· 06-04
,,👍👍
មិត្ត1000322271
· 06-03
😍
- 1
ទៅកាន់