
TNAOT News
· 06-03
ដំណឹងដ៏សោកសៅ! ព្រឹទ្ធាចារ្យក្រមាមាស សាន គឹម ស៊ាន បានទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំ
#TNAOT SPORT# #មរណភាព# #សង្គម# #ល្បុក្កតោ# #ព័ត៌មានសង្គម#
2528
ព្រឹទ្ធាចារ្យក្រមាមាសនៃបណ្ឌិត្យសភាគុនល្បុក្កតោកម្ពុជា សាន គឹម ស៊ាន បានទទួលមរណភាពហើយ កាលរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជំងឺគាំងបេះដូង ខណៈការទទួលមរណៈភាពរបស់ព្រឹទ្ធាចារ្យក្បាច់ល្បុក្កតោរូបនេះ គឺជាការបាត់បង់ធនធានសិល្បៈក្បាច់យុទ្ធគុនខ្មែរមួយរូបនៅកម្ពុជា។
ថ្លែងប្រាប់សារព័ត៌មាន Tnaot News នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងថា ឯកឧត្តមពិតជាមានអាមរ្មណ៍ក្តុកក្តួល ចំពោះដំណឹងដ៏សោកសៅនេះ ខណៈឯកឧត្តម និងសហការី បានតាមដានជាប់ពីសុខទុក្ខ អាការៈរបស់លោកគ្រូតាក្រមាមាសតាំងពីព្យាបាលនៅខេត្តសៀមរាបកាលពីយប់មិញនេះ រហូតមកដល់បញ្ជូនមកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែតផ្នែកឯកទេសបេះដូង ហើយរហូតដល់លោកតាថប់ដង្ហើមមិនអាចបន្តដំណើរជីវិតបានតទៀត។
ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងថា មរណភាពរបស់ព្រឹទ្ធាចារ្យក្រមាមាស សាន គឹម ស៊ាន គឺជាការបាត់បង់បុគ្គលដ៏មានគុណតម្លៃ ចំណេះជំនាញជ្រៅជ្រះនៃយុទ្ធគុនខ្មែរមួយរូប ដោយលោកគ្រូគឺជាអ្នកបង្ហាត់បង្ហាញបណ្តុះបណ្តាលបណ្តុះបណ្តាលកីឡាករ កីឡាការិនី យុវជនខ្មែររាប់រយនាក់ ដែលជាអ្នកបន្តវេនថែរក្សាក្បាច់គុនយុទ្ធគុនខ្មែរ និងជាបុគ្គលម្នាក់ដែលជាតួអង្គសំខាន់ក្នុងការផ្សព្វផ្សាយពីក្បាច់គុនល្បុក្កតោក្នុងវីដេអូផ្សព្វផ្សាយដែលក្បាច់គុនល្បុក្កតោត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ។
ព្រឹទ្ធាចារ្យក្រមាមាស សាន គឹម ស៊ាន បានធ្វើឲ្យគុនល្បុក្កតោកាន់តែមានកេរ្តិ៍ឈ្មោះល្បី និងត្រូវបានយកទៅសម្តែងក្នុងព្រឹត្តិការណ៍ផ្លូវការធំៗជាច្រើន និងត្រូវបានដាក់បញ្ចូលទៅក្នុងខ្សែភាពយន្តជាច្រើនទៀតផង។ លោកតាក្រមាមាស បានស្រាវជ្រាវ និងចងក្រងក្បាច់គុនល្បុក្កតោជាងមួយពាន់ក្បាច់ក្នុងចំណោមប្រមាណជាងមួយម៉ឺនក្បាច់រហូតបានបោះពុម្ពគម្ពីរក្បាច់គុនល្បុក្កតោ។
ជាស្ថាបនិកដំបូងគេ ដែលបានចំណាយពេលស្ទើរមួយជីវិត ក្នុងការស្រាវជ្រាវ និងចងក្រងឯកសារ ដើម្បីជួយឱ្យ «គុនល្បុក្កតោ» រស់រានមានជីវិតឡើងវិញ ព្រឹទ្ធាចារ្យក្រមាមាស ស៊ាន គឹមស៊ាន ធ្លាប់បានផ្តល់ក្នុងបទសម្ភាសន៍មួយថា លោកតាមិនចង់ឃើញកីឡាអត្តសញ្ញាណជាតិនេះ បាត់បង់ម្តងទៀតទេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

អ្នកគាំទ្រសោកស្ដាយក្រុមអ្នកផលិតមាតិកា VEESA ប្រកាសបិទរំសាយ ក្រោយបង្កើតបានជាង ៥ឆ្នាំ

ការតស៊ូ បង្កើតផ្លូវទៅកាន់ការសម្រេចចិត្ត

យោបល់ទាំងអស់ (3)
កូដណែនាំ 91815366
· 06-04
🙏🙏🙏
អូនតា លេខកូដ63230368
· 06-03
🙏🙏🙏
kanhchanasok
· 06-03
😥
- 1
ទៅកាន់