
TNAOT News
· 06-06
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ផ្ទុយពីការពិតរបស់ក្រុមបាតុករថៃ
#ក្រសួងការបរទេស# #ប្រទេសកម្ពុជា# #តំបន់មុំបី# #NEW NEWS# #ខេត្តព្រះវិហារ# #សង្គម# #ព័ត៌មានសង្គម#
3856
ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ បានប្រកាសបដិសេធយ៉ាងដាច់អហង្ការ នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ នូវការចោទប្រកាន់ផ្ទុយពីការពិត ថាកងទ័ពកម្ពុជានៅព្រំដែន បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ។
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងបែបនេះ បន្ទាប់ពីមានការដង្ហែរក្បួនបាតុកម្មនៅខាងមុខស្ថានទូតព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងបាងកក នៅព្រឹកថ្ងៃទី០៦ មិថុនា ២០២៥ នេះ។
ឯកឧត្តមអ្នកនាំពាក្យ បានបន្ថែមថា៖ "ហេតុការណ៍ពិតប្រាកដ គឺនៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ៥ និង៣០នាទីព្រឹក មានករណីផ្ទុះអាវុធមួយបានកើតឡើងនៅពេលដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់ត្រូវបានទទួលស្គាល់ថាជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយ។ ការផ្ទុះអាវុធនេះបានបណ្តាលឱ្យទាហានខ្មែរម្នាក់បាត់បង់ជីវិត"។
បន្ថែមពីលើនេះ ការវាយប្រហារនេះបានបំពានទៅលើអធិបតេយ្យភាពរបស់កម្ពុជា និងMOU ដែលបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងខែមិថុនា ឆ្នាំ២០០០ ដែលមានគោលដៅថែរក្សាសន្តិភាព និងស្ថិរភាពនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ជាពិសេសតំបន់មានទំនាស់។
ឯកឧត្តម បានសង្កត់ធ្ងន់ថា កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង និងការប្តេជ្ញាចិត្តក្នុងការប្រែក្លាយព្រំដែនរួម ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយកម្ពុជាមានការប្តេជ្ញាចិត្តដ៏មោះមុត ដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធីផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (7)
Manun168
· 06-08
wow 😲
សារ៉ាត់2007
· 06-08
🥰🥰
khnaPhalla
· 06-07
😊😊
salkaka
· 06-07
👌
អូនតា លេខកូដ63230368
· 06-06
👌👌
អូនតា លេខកូដ63230368
· 06-06
👌👌
អូនតា លេខកូដ63230368
· 06-06
👌👌
- 1
ទៅកាន់