
TNAOT News
· 06-07
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ក្រុមការងារនាំយកថវិកាចំនួន ១០លានរៀល ចូលរួមរំលែកទុក្ខដល់គ្រួសារតារាកំប្លែង នាយឆាង
#កាកបាទក្រហមកម្ពុជា# #NEW NEWS# #សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន# #សង្គម# #នាយ ឆាង# #ព័ត៌មានសង្គម#
2437
នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកវេជ្ជ. អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា និងសហការី និងមានការចូលរួមពីអនុសាខាខណ្ឌព្រែកព្នៅ នាំយកថវិកាចំនួន ១០លានរៀល និងគ្រឿង ឧបភោគ-បរិភោគ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយដល់គ្រួសារសពតារាកំប្លែង លោក ជុន ឆាង (ហៅនាយឆាង)ដែលបានទទួលមរណៈភាព កាលពីថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ២៥ឆ្នាំ ដោយជរាពាធ។ ពិធីនេះរៀបចំឡើង ក្នុងសហគមន៍អណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងវេលាដ៏សែនក្ដុកក្ដួលបំផុតនេះ លោកវេជ្ជ. អ៊ុយ សំអុន បាននាំប្រសាសន៍ចូលរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានជូនគ្រួសារសពនាយឆាង ហើយចំពោះមរណភាពរបស់នាយឆាង គឺជាការបាត់បង កូនប្រុសជាទីស្រឡាញ់ ដែលមានព្រហ្មវិហារធម៌គុណធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងក្រុមគ្រួសារ។ ការលាចាកក្នុងលោកនេះរបស់នាយឆាង គឺជាការបាត់បង់នូវតារាកំប្លែងឆ្នើមមួយរូប ដែលធ្លាប់បានផ្តល់ស្នាមញញឹមជូនបងប្អូនកម្សាន្តសប្បាយផងដែរ”៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់