បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-07

អាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនបុគ្គលដែលក្លែងបន្លំឯកសារប្រមូលថវិកាជួយទាហាននៅព្រំដែន

#ក្លែងឯកសារ# #NEW NEWS# #ខេត្តព្រះសីហនុ# #សង្គម# #ព្រំដែន# #ព័ត៌មានសង្គម# #អាវុធហត្ថ#

2756

រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធករណីបុរសម្នាក់បានយកឈ្មោះសាលាខេត្តព្រះសីហនុ ទៅអំពាវនាវឱ្យអាជីវករជួយឧបត្ថម្ភថិវកា យកទៅជួយដល់ទាហានការពារព្រំដែន។កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះសីហនុបានទទួលព័ត៌មានពីអាជីវករថាមានបុគ្គល ១រូប បានយកឈ្មោះរដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយលិខិត១ច្បាប់ដែលមានខ្លឹមសារថា «ក្នុងនាមខ្ញុំជារដ្ឋបាលសាលាខេត្តសូមអំពាវនាវដល់អាជីវកម្មទាំងអស់ក្នុងខេត្តឱ្យចូលរួមបរិច្ចាគថវិកាបន្តិចបន្តួច ដើម្បីឧបត្ថម្ភជួយទៅ ដល់បងៗជាទាហានការពារព្រំដែន ដើម្បីលើកទឹកចិត្តនឹងជំនួយស្មារតីឱ្យពួកគាត់តស៊ូដើម្បីជាតិមាតុភូមិ»។

ក្រោយពីទទួលបានព័ត៌មាននេះរដ្ឋបាលខេត្តព្រះសីហនុបានប្រគល់ភារកិច្ចជូន បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តព្រះសីហនុ ចុះតាមដាន ស្រាវជ្រាវស្វែងរកឃើញ និងឃាត់ខ្លួនបុគ្គលដែលបានប្រព្រឹត្តខាងលើ។ ក្រោយពីបានធ្វើការសាកសួរបុគ្គលរូបនេះ បានបញ្ជាក់ថាគាត់ឈ្មោះ ជា ឡងឌី ភេទប្រុស អាយុ ៣២ឆ្នាំ និង បានសារភាពថារូបគាត់ពិតជាបានប្រព្រឹត្ត និងរៀបចំក្លែងឯកសាររបស់រដ្ឋបាលខេត្តព្រះសីហនុប្រាកដមែន ដើម្បីដើរប្រមូលលុយពីអាជីវករនៅក្នុងក្រុងព្រះសីហនុ ដោយភូតកុហកថា សាលាខេត្តព្រះសីហនុអំពាវនាវឱ្យ អាជីវករជួយឧបត្ថម្ភថវិកាយកទៅជួយដល់ទាហានការពារព្រំដែន។

បច្ចុប្បន្នបុគ្គលឈ្មោះ ជា ឡងឌី ត្រូវបានបញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ កសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស