
TNAOT News
· 06-07
កក្រើកដើមខែមិថុនា! ទិដ្ឋភាពពិធីមង្គលការ លោក G Devith និងអ្នកនាង ទេព បូព្រឹក្ស កំពុងតែអង្រួនចិត្តមហាជនចាប់អារម្មណ៍ខ្លាំង
#NEW NEWS# #ទេព បូព្រឹក្ស# #កម្សាន្ត# #មង្គលការ# #G Devith# #តារាខ្មែរ#
2159
ពិធីមង្គលការរបស់ តារាចម្រៀង លោក G Devith និងអ្នកនាង ទេព បូព្រឹក្ស កំពុងតែកក្រើកខ្លាំងពេញបណ្ដាញសង្គម ដោយគ្រប់គ្នាផ្ទុះការចាប់អារម្មណ៍នៅការរៀបចំក្នុងកម្មវិធីទាំងមូល គឺស្រស់ស្អាតប្រណិតអធិកអធមប្រៀបដូចជាឋានសួគ៌ក្រោមមេឃ នៅ The Premier sensok ៧អគារជាប់គ្នា ដោយការរៀបចំដេគ័រក្នុងពិធីមានរំលេចនៅក្បូរក្បាច់រចនា ផ្កាស្រស់ចម្រុះពណ៌ ហើយអ្វីដែលកាន់តែពិសេសនោះ គឺមានរៀបចំជារូបប្រាសាទព្រះវិហារ និងប្រាសាទអង្គរវត្តដ៏ធំនៅកណ្ដាលកម្មវិធីតែម្ដង ដែលត្រង់ចំនុចនេះហើយទើបបានជាមង្គលការរបស់តារាមួយគូរនេះ ទទួលបានការចាប់អារម្មណ៍ និងកោតសរសើរមិនដាច់ពីមាត់ ពីការរៀបចំក្នុងន័យជួយផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ដ៍ផូរផង់របស់ខ្មែរយើង។
យ៉ាងណាមិញ បើក្រឡេកមកមើលពីការរៀបចំកម្មវិធីទាំងមូលវិញ គឺរៀបចំឡើងបែបប្រពៃណីខ្មែរដ៏ល្អឥតខ្ចោះលម្អិតគ្រប់ពិធី ដោយសម្រស់កូនកំលោះ និងកូនក្រមុំ ក្នុងថ្ងៃដ៏ពិសេសនេះពិតជាស្រស់ស្អាតប្លែកជាងសព្វមួយដង ទាំងការផាត់មុខ និងឈុតសំលៀកបំពាក់ នីមួយៗសុទ្ធសឹងតែសំរិទ្ធសម្រាំងស្អាតប្លែកភ្នែក មានរួមផ្សំជាមួយគ្រឿងអលង្កាគ្រឿងពេជ្យដ៏តម្លៃថ្លៃទៀតពិតជាបង្កើនសម្រស់កាន់តែស្រស់ស្អាតមួយកម្រិតទៀត។
គួរបញ្ជាក់ផងដែរថា មង្គលការ លោក G Devith និងអ្នកនាង ទេព បូព្រឹក្ស រៀបចំឡើងរយៈពេល ៣ថ្ងៃ ពោល គឺថ្ងៃទី៦ និងទី៧ ជាពេលវេលាសម្រាប់ញិតមិត្តជិតឆ្ងាយអញ្ជើញចូលរួម រីឯចំណែកថ្ងៃទី៨ គឺសម្រាប់Fan Fan ដែលស្រលាញ់ពេញចិត្តអ្នកអាយដលទាំង២។
យ៉ាងនេះក្ដី បើគិតមកដល់ពេលនេះ មង្គលការតារាឯករាជ្យមួយគូរនេះ មានអ្នកចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា និងមិត្តរួមអាជីពសិល្បៈ ព្រមទាំងបុគ្គលល្បីៗជាច្រើនក្នុងបណ្ដាញសង្គម ដោយម្នាក់ៗបានថតបង្ហាញពីទិដ្ឋភាពក្នុងកម្មវិធីទាំងមូលយ៉ាងកក្រើកពេញបណ្ដាញសង្គមផងដែរ៕អត្ថបទដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)