បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-07

មកទល់ពេលនេះ! កម្ពុជា នៅមិនទាន់ទទួលបានព័ត៌មានពីភាគីថៃ អំពីការបិទច្រកព្រំដែនណាមួយនៅឡើយទេ

#ប្រទេសកម្ពុជា# #ច្រកព្រំដែន# #NEW NEWS# #ភាគីថៃ# #សង្គម# #ស្ថានអគ្គកុងស៊ុលកម្ពុជា# #ព័ត៌មានសង្គម#

2966

គិតមកដល់រសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃ ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា អំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃ នៅឡើយទេ”។

នេះជាការបញ្ជាក់របស់ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឆ្លើយតបចំពោះសំណួរអ្នកសារព័ត៌មាន នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តមអ្នកនាំពាក្យ បានបន្ថែមថា៖ «ខ្ញុំកំពុងរង់ចាំការបញ្ជាក់របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅខេត្តស្រះកែវ របស់ប្រទេសថៃ ចំពោះព័ត៌មានអំពីការបិទច្រកព្រំដែនតំបន់ដោយភាគីថៃ ខាងលើនេះ»។

គួរបញ្ជាក់ផងដែរថា នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ នេះស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានចេញរបាយការណ៍ស្តីអំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនថៃ-កម្ពុជា ក្រោយទទួលព័ត៌មានពីយោធាថៃ ដែលប្រចាំការនៅតំបន់ព្រំដែនខេត្តស្រះកែវ បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ តទៅច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្តោះអាសន្ន (ឯកតោភាគី)ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

Yoeub Loeut

· 06-09

ប្រជាជនខ្មែរកំពុងតែយ៉ាប់យឺនសេដ្ឋកិច្ចផង !

កូដណែនាំ 91815366

· 06-09

👍👍

អូនតា លេខកូដ63230368

· 06-07

👍👍

  • 1
ទៅកាន់

ការណែនាំពិសេស