
TNAOT News
· 06-11
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥
#បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព្រំដែន# #សម្តេចធិបតី# #ព័ត៌មានសង្គម# #ក្រសួងទេសចរណ៍# #ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា#
6236
១. សម្តេចធិបតី៖ បារាំងជាមិត្តល្អរបស់កម្ពុជាហើយកំពុងធ្វើការជាមួយគ្នាដើម្បីឈានតម្លើងកម្រិតទំនាក់ទំនងការទូតទៅជាភាពជាដៃគូយុទ្ធសាស្ត្រ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បារាំងជាមិត្តល្អរបស់កម្ពុជា ហើយប្រទេសយើងទាំងពីរកំពុងធ្វើការជាមួយគ្នាដើម្បីឈានទៅការតម្លើងកម្រិតនៃទំនាក់ទំនងការទូតទៅជា ភាពជាដៃគូយុទ្ធសាស្ត្រ (Strategic Partnership) នៅពេលឆាប់ៗខាងមុខ។
២. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចុះគាំទ្រកងកម្លាំងឈរជើងនៅព្រំដែន
ឯកឧត្តមនាយឧត្ដមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចុះគាំទ្រកងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដីស្របច្បាប់ របស់កម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមនាយឧត្ដមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញចុះគាំទ្រកងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា៕
៣. កម្ពុជា នឹងរងសម្ភាធព្យុះទី១ ឈ្មោះ វូតទីព(Wutip) ដែលធ្វើឱ្យផ្ទៃមេឃ មានពពកច្រើន មានភ្លៀងធ្លាក់ពីតិចទៅបង្គួរ
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការវិវត្តនៃអាកាសធាតុ និងធាតុអាកាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា សម្ពាធទាប ដែលកំពុងគ្របដណ្តប់លើសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី១ ឈ្មោះ វូតទីព (Wutip) ក្នុងឆ្នាំ២០២៥ T2501 បានមានឥទ្ធិពលមកលើរបបខ្យល់មូសុងនិរតី សមុទ្រអានជាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។
៤. ក្រុមហ៊ុនចិនផ្តល់ឧបករណ៍លាងឈាមប្រភេទថ្មីដល់កម្ពុជា អាចឱ្យអ្នកជំងឺប្រើប្រាស់ដោយខ្លួនឯងបាន
រដ្ឋមន្រ្តីសុខាភិបាល ឯកឧត្តម ឈាង រ៉ា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Dongze Medical នៃសាធារណរដ្ឋប្រជាមានិតចិនដែលផ្តល់ឧបករណ៍លាងឈាមប្រភេទថ្មីដល់កម្ពុជា អាចឱ្យអ្នកជំងឺប្រើប្រាស់ដោយខ្លួនឯងបាន ខណៈឧបករណ៍លាងឈាមនេះ នឹងរួមចំណែកដល់ការផ្តល់សេវាថែទាំសុខភាពកាន់តែប្រសើរឡើង ដល់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ។
៥. អភិបាលក្រុង LA ដាក់បម្រាមគោចរមានកំណត់ ខណៈដែលការតវ៉ានៅតែបន្ត
អភិបាលក្រុង Los Angeles លោកស្រី Karen Bass បានដាក់បម្រាមគោចរនៅក្នុងទីប្រជុំជនក្នុងទីក្រុង Los Angeles កាលពីល្ងាចថ្ងៃអង្គារ ដោយស្វែងរកការទប់ស្កាត់ការលួចប្លន់ និងការបំផ្លិចបំផ្លាញ ខណៈដែលការតវ៉ាផ្នែកអន្តោប្រវេសន៍បានអូសបន្លាយដល់ថ្ងៃទីប្រាំ។
៦. មនុស្ស ៨នាក់ស្លាប់ ក្នុងហេតុការណ៍វាយប្រហារភេរវកម្មក្នុងប្រទេសកូឡុំប៊ី
អាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថាមនុស្សចំនួន ៨ នាក់បានស្លាប់ និង ២៨ នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអង្គារ ម៉ោងនៅក្នុងស្រុក ក្នុងអំឡុងពេលនៃការវាយប្រហារភេរវកម្មនៅភាគនិរតី នៃប្រទេសកូឡុំប៊ី។
៧. សកម្មជនជ្រុលនិយមថៃ ប្រមូលផ្តុំប្រជាជនទាមទារឲ្យរដ្ឋាភិបាលមានចំណាត់ការលើ ៦ចំណុចធំៗ
លោកសន្ធិលិម ថងគុល សកម្មជនជ្រុលនិយមថៃ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានធ្វើការប្រមូលផ្តុំប្រជាជនថៃដើម្បីទាមទារឲ្យរដ្ឋាភិបាលថៃ កំណត់ការពារទឹកដីថៃអោយច្បាស់លាស់ ដោយចោទមកលើកម្ពុជាថា កន្លងមកប្រទេសកម្ពុជា ទន្រ្ទានចូលដីថៃ ចំនួន៤៧០ដង។
៨. ក្រសួងទេសចរណ៍ និងស្ថានទូតហ្វីលីពីន សហការរៀបចំការប្រគំតន្រ្តីនៅព្រះលានជល់ដំរីដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា
ក្រសួងទេសចរណ៍ និងស្ថានទូតហ្វីលីពីនប្រចាំកម្ពុជាសហការរៀបចំការប្រគំតន្រ្តីនាព្រះលានជល់ដំរី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៨ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ហ្វីលីពីន និងខួបលើកទី១២៧ឆ្នាំ ទិវាប្រកាសឯករាជ្យជាតិហ្វីលីពីន (ASEAN Tourism Forum 2025: Unity in Motion, Shaping ASEAN Tourism Tomorrow)។
៩. មន្រ្តីពាក់ព័ន្ធធ្វើការប្រគល់-ទទួលវត្ថុបុរាណ ចម្លាក់ប្រាសាទអណ្តែតធ្វើពីថ្មភក់ដើម្បីរក្សាទុកនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុអង្គរ
កម្លាំងការិយាល័យនគរបាលការពារបេតិកភណ្ឌសហការជាមួយក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបី នៃអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋានចុះទៅធ្វើការប្រគល់-ទទួលវត្ថុបុរាណ (ចម្លាក់ប្រាសាទអណ្តែត) ចំនួន ០១ផ្ទាំង បែកជា ០២បំណែក ធ្វើពីថ្មភក់នៅសាលាឃុំដូនកែវ ស្ថិតនៅ ភូមិរហាល ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ប្រគល់ទៅឲ្យលោក ឈូក ម៉ាឡា មន្ត្រីចុះបញ្ជីបេតិកភណ្ឌរូបីនៃអាជ្ញាធរជាតិអប្សរាយកទៅរក្សាទុកនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។
១០. សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង០៥នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់
នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនក្មេងទំនើង០៥នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ (ដាវកែច្នៃ) នៅចំណុចភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តើបុគ្គលម្នាក់ៗអាចគ្រប់គ្រងភាពតានតឹង និងសម្ពាធនៅកន្លែងធ្វើការដោយរបៀបណា?

ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

អាហារ ៥មុខ ដែលជួយបំប៉នឈាម ការពារភាពស្លេកស្លាំង

យោបល់ទាំងអស់ (0)