បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-13

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥

#សហគ្រាស# #ព្រំដែន កម្ពុជា ថៃ# #តំបន់ព្រំដែន# #បណ្តុំព័ត៌មានថ្មីៗ# #ឯកតោភាគី# #សង្គម# #ព័ត៌មានសង្គម#

6247

១. កម្ពុជានឹងអនុវត្ត ៦ចំណុចបន្ថែម ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានចេញសារមួយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី។

២. ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១៣នាក់ ក្នុងភោជនីដ្ឋាន«យីហោ P8» សង្ស័យលួចបង្កប់នៅសេវាផ្លូវភេទ

នាវេលាម៉ោង ៨និង៤០ នាទីយប់ថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៥ នគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតិជន បានធ្វើការឆ្មក់ចុះបង្ក្រាប ទីតាំងហាងផឹកស៊ីមួយកន្លែង «យីហោP8» ឃាត់ខ្លួនមនុស្សប្រុសស្រសរុប ១៣នាក់ និង​ដក​ហូត​សម្ភារៈមួយចំនួនធំ សង្ស័យលួចបង្កប់នៅសេវាផ្លូវភេទ ស្ថិតនៅតាមផ្លូវបេតុង ភូមិ​ព្រៃ​ទា​២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៣. ខេត្តតាកែវ ប្រកាសត្រូវការកម្មករជាង១ម៉ឺននាក់ ក្នុងវិស័យវាយនភ័ណ្ឌរោងចក្រ​ សហគ្រាស

ខេត្តតាកែវកំពុងមានតម្រូវការបន្ទាន់នូវកម្លាំងពលកម្មប្រមាណ ១៤,០០០ នាក់ ដើម្បីបំពេញតម្រូវការរោងចក្រ សហគ្រាសក្នុងស្រុក។ នេះគឺជាដំណឹងដ៏ល្អសម្រាប់ពលករ-ពលការិនី ដែលកំពុងស្វែងរកការងារធ្វើ។ នេះបើតាមអត្ថន័យនៃការសារបង្ហោះដោយ អភិបាលខេត្តតាកែវ​ ឯកឧត្ដម​ វ៉ី​ សំណាង​ បានបង្ហោះសារនៅលើទំព័រហ្វេសបុកផ្លូវការរបស់លោក​ នៅថ្ងៃសុក្រ​ ទី១៣​ ខែមិថុនា​ ឆ្នាំ២០២៥នេះ។ ​

៤. ភ្លៀងធ្លាក់ខ្លាំងនៅថៃ បង្កឲ្យមានការរអិលបាក់ដីបិទកំណាត់ផ្លូវមួយចំនួន

ជំនន់ទឹកភ្លៀងដ៏ខ្លាំងបានបង្កឲ្យមានផលប៉ះពាល់នៃនៅស្រុក Ban Hua Nam Mae Hong Son ភូមិ៤ Huai Puling ស្រុក​មឿង ចាប់តាំងពី​ម៉ោង​៣ ​និង​៤០​នាទី​រសៀលថ្ងៃទី១១ ខែមិថុនា ​រហូត​ដល់​យប់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ២០២៥។

៥. កម្ពុជា សម្រេចបិទច្រកដូង រហូតទាល់តែថៃព្រមសម្រួលច្រកព្រំដែនទាំងអស់ឲ្យដូចដើមវិញ

សម្តេចតេជោ ហ៊ុន សែន ចេញសារសម្តែងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការបិទច្រកដូង នៃព្រំដែនកម្ពុជា-ថៃ នៃខេត្តបាត់ដំបង ដែលជាច្រកដែលថៃដឹកជញ្ជូនផ្លែឈើរាប់រយឡាន ក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃ នេះកកស្ទះនៅព្រំដែនក្រោយកម្ពុជាបិទ។

៦. អគ្គិភ័យឆាបឆេះផ្ទះជួសជុលម៉ាស៊ីនត្រជាក់យ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យសមាជិកមួយគ្រួសារបាត់បង់ជីវិតទាំងអស់

វេលាម៉ោង០៥និង០៥នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះជួសជុលម៉ាស៊ីនត្រជាក់មួយកន្លែង យ៉ាងសន្ធោសន្ធៅ នៅចំណុចផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឱ្យសមាជិកក្នុងគ្រួសារចំនួន ៤នាក់ បានបាត់បង់ជីវិត។

៧. បញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃនៅគ្រប់ស្ថានីយ៍ ទូរទស្សន៍ និងសង្វៀននានា

បញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃនៅគ្រប់ស្ថានីយ៍ ទូរទស្សន៍ និងសង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់មានការជូនដំណឹងជាថ្មី។

៨. មនុស្សតែម្នាក់រស់ជីវិតក្នុងចំណោមអ្នកដំណើរជាង២៤០នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ Air India

អាជ្ញាធរបាននិយាយថា មនុស្សជាង ២៤០នាក់បានស្លាប់នៅពេលដែលយន្តហោះ Air India មួយគ្រឿងដែលធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍បានធ្លាក់មួយភ្លែតបន្ទាប់ពីហោះចេញពីទីក្រុង Ahmedabad កាលពីថ្ងៃព្រហស្បតិ៍ ដែលជាគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតរបស់ពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍។

៩. អគ្គមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល

ឧត្តមសេនីយ៍ Hossein Salami អគ្គមេបញ្ជាការ នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ត្រូវបានសម្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល នេះបើយោងតាមសារព័ត៌មានរដ្ឋអ៊ីរ៉ង់បានរាយការណ៍។

១០. ជើងហោះហើរ Air India ធ្វើការចុះចតជាបន្ទាន់នៅភូកេត ប្រទេសថៃ ក្រោយមានការគំរាមបំផ្ទុះគ្រាប់បែក

ជើងហោះហើរ Air India ពីកោះភូកេតរបស់ប្រទេសថៃបានធ្វើដំណើរទៅកាន់ទីក្រុងដេលីបានស្នើសុំចុះចតជាបន្ទាន់នៅថ្ងៃទី១៣ ខែមិថុនា បន្ទាប់ពីការគម្រាមកំហែងគ្រាប់បែកត្រូវបានទទួលនៅលើយន្តហោះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (6)

ZE A NG

· 07-13

😍

Hongkhmer

· 06-17

😍🥰

Zalan Haiso

· 06-15

😍😍

អូនតា លេខកូដ63230368

· 06-13

😍😍

សហ្វីយ៉ា កំពូលស្នេហ៍

· 06-13

😮😮😮😮

ពិនិត្យការឆ្លើយតបទាំងអស់( 1 )
  • 1
ទៅកាន់

ការណែនាំពិសេស