
TNAOT News
· 06-16
យានយន្ដជាង ៧០០គ្រឿង ត្រូវបានឃាត់ត្រួតពិនិត្យណែនាំអោយរុះរើបញ្ឈប់ការដឹកទំនិញសំពីងសំពោង
#ខេត្តតាកែវ# #NEW NEWS# #សង្គម# #រថយន្តដឹកលើសទម្ងន់# #ព័ត៌មានសង្គម#
2610
យានយន្ដគ្រប់ប្រភេទជាង ៧០០គ្រឿងត្រូវបានឃាត់ត្រួតពិនិត្យណែនាំអោយរុះរើចេញ និងធ្វើកិច្ចសន្យាបញ្ឈប់ការដឹកទំនិញសំពីងសំពោងបន្តទៀត ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដតាកែវ ក្នុងអង្គប្រជុំកាលស្ដីពីការទប់ស្កាត់ និងលុបបំបាត់រថយន្ដដឹកទំនិញសំពីងសំពោងអោយអស់នៅក្នុងភូមិសាស្ត្រខេត្ដតាកែវ។
លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដ បានចេញបញ្ជាឱ្យនគរបាលក្រុង-ស្រុកទាំង១០ និងផែននគរបាលសណ្ដាប់ធ្នាប់ ចុះអនុវត្តរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចំពោះរថយន្តដឹកសំពីងសំពោង គិតចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានធ្វើការត្រួតពិនិត្យឃាត់យានយន្តបានចំនួន ៦៨១គ្រឿង។
ក្នុងនោះរថយន្តធុនស្រាលចំនួន ៣៨៣គ្រឿង រុះរើ ២៤៥គ្រឿង កិច្ចសន្យា ១៣៨គ្រឿង រថយន្តធុនធ្ងន់ចំនួន ២៩៨គ្រឿង រុះរើ ១៥០គ្រឿង កិច្ចសន្យា ១៤៨គ្រឿង និងយានផ្សេងៗចំនួន ២៨គ្រឿង រ៉ឺម៉កម៉ូតូ ២៥គ្រឿង រុះរើ ២២គ្រឿង កិច្ចសន្យា ០៣គ្រឿង គោយន្តកន្ត្រៃ ០៣គ្រឿង រុះរើ ០១គ្រឿង កិច្ចសន្យា ០២គ្រឿង ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា

ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!

ទេសភាពអន្តរជាតិរបស់ក្រុងHarbin

យោបល់ទាំងអស់ (4)
កូដណែនាំ 91815366
· 06-17
👌👌
Grk Sen99999
· 06-16
ស្រុកខ្មែរតែអញ្ចឹង
អូនតា លេខកូដ63230368
· 06-16
👍👍👍
លី ផានី
· 06-16
😍
- 1
ទៅកាន់