បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-16

សម្តេចធិបតីប្រាប់ឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ សម្រួលដល់ពលករខ្មែរដែលចង់មកកម្ពុជាវិញ ទោះបីមាន ឬគ្មានឯកសារក្តី

#សម្រួលដល់ពលករខ្មែរ# #សម្តេចធិបតី ហ៊ុន ម៉ាណែត# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

2910

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសអំពីការប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែន ដើម្បីផ្តល់សេវានិងការសម្របសម្រួលចាំបាច់នានា ដល់បងប្អូនពលករខ្មែរ ដែលមានបំណងត្រឡប់មកកម្ពុជាវិញ។

តាមរយៈសារពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា៖«ចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម សុខ វាសនា អន្តោប្រវេសន៍ និងអភិបាលខេត្តជាប់ព្រំដែនទាំង៧ ធ្វើយ៉ាងណាជួយសហការក្នុងការសម្រួលប្រជាពលរដ្ឋកម្ពុជាដែលត្រលប់មកវិញ មានឬគ្មានឯកសារឲ្យតែជាជនជាតិខ្មែរគឺត្រូវសម្រួលឲ្យចូលមកវិញ ហើយសហការជាមួយអង្គភាពដោយបានត្រៀមរៀបចំរថយន្តក្នុងករណីដែលមកជាគំហុកដើម្បីជួយសម្រួលអាចត្រលប់ទៅស្រុកកំណើតវិញ»។

សម្តេចធិបតី បានបញ្ជាក់ដល់ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង​ ឯកឧត្តម ហេងសួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសារមានសំណួរពីបងប្អូនពលករដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃហើយចង់ត្រលប់មកកម្ពុជាវិញ ហើយខ្លះក៏មានបញ្ហាឯកសារ ដូចនេះសម្តេចស្នើដល់រដ្ឋមន្រ្តីទាំងពីរឲ្យផ្តល់គោលការណ៍ទៅស្ថានទូតកម្ពុជានៅប្រទេសថៃ កុងស៊ុលកម្ពុជានៅស្រះកែវ និងជាប់ព្រំដែនប្រទេសថៃនានា ធ្វើយ៉ាងឲ្យសម្រួលឯកសារឲ្យប្រជាពលរដ្ឋបានត្រលប់មកវិញ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ដែរថា ទីប្រឹក្សាពលករនៅប្រទេសថៃក៏ខិតខំសហការជាមួយស្ថានទូតដើម្បីជួយសម្រួលដល់ពលករដែលត្រូវត្រលប់មកកម្ពុជាវិញ ហើយឯកឧត្តម ហេង សួរ ត្រូវសម្របសម្រួលពេលដែលបងប្អូនពលករត្រលប់មកវិញអាចព្យាយាមភ្ជាប់ពលករជាមួយការងារនៅក្នុងស្រុកដែលកំពុងខ្វះកម្លាំងពលកម្ម៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

កូដណែនាំ 91815366

· 06-17

,👌👌

អូនតា លេខកូដ63230368

· 06-16

👌👌

  • 1
ទៅកាន់