បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-16

អ្នកនាង សុភក្ត្រ កុសុម៉ា ស្នើសុំទៅកាន់ម្ចាស់ក្រុមហ៊ុន និងភោជនីយដ្ឋាន ជួយលើកស្ទួយតារាក្នុងស្រុកជាងតារាប្រទេសថៃ

#សុភ័ក្ត្រ កុសុម៉ា# #NEW NEWS# #តារាថៃ# #កម្សាន្ត# #តារាខ្មែរ#

2186

ពិធីការិនីសម្ដីចាក់ទឹកមិនលិច អ្នកនាង សុភក្ត្រ កុសុម៉ា បានបង្ហោះសំណេរមួយក្នុងបណ្ដាញសង្គមសុំចិត្តដល់ម្ចាស់ក្រុមហ៊ុន និងភោជនីដ្ឋានទាំងអស់ ជួយលើកស្ទួយតារាក្នុងស្រុក ជៀសជាងលើកស្ទួយតារាប្រទេសជិតខាង ដែលមិនឲ្យតម្លៃ និងមើលងាយមកកាន់កម្ពុជា។

ដោយការបង្ហោះនេះ បន្ទាប់ពី អ្នកនាង សុភក្ត្រ កុសុម៉ា បានឃើញនូវការចែករំលែកតៗគ្នាពីសំណេរឡកឡឺយរបស់តារាប្រុសថៃមួយរូបគឺ លោក Tack Pharunyoo បានបង្ហោះសំណេរបែបមើលងាយមិនឲ្យតម្លៃមកកាន់កម្ពុជា ដែលសំណេររបស់លោកធ្វើឲ្យប្រជាជនខ្មែរមានការមិនពេញចិត្ត និងខឹងសម្បារយ៉ាងខ្លាំង។

យ៉ាងណាមិញ បើយោងតាមបង្ហោះឆ្លើយតបរបស់ អ្នកនាង សុភក្ត្រ កុសុម៉ា បានលើកឡើងថា៖« ពិតជាសុំស្នើទៅកាន់បងៗម្ចាស់ផលិតផល ក៏ដូចជាបណ្តាក្រុមហ៊ុន និងផាប់ផ្សេងៗមួយចំនួនតូច សូមមេត្តាលើកស្ទួយគាំទ្រតារាក្នុងប្រទេសរបស់យើង ចៀសជាងហៅតារាប្រទេសនឹងមកកើបលុយនៅស្រុកយើង» ។

អ្នកនាងក័បានបន្តទៀតថា៖ «ក៏ចង់សុំចិត្តបងប្អូនអ្នកគាំទ្រមួយចំនួនតូចដូចគ្នា យើងស្មោះត្រង់ណាស់យើងស្រលាញ់គេណាស់ តែគេមិនដែលស្រលាញ់យើង នឹងឲ្យតម្លៃយើងទេ គួរណាស់យើងងាកមកគោរពស្រលាញ់ មកគាំទ្រតារាប្រទេសយើងវិញ»៕ អត្ថបទដោយ៖ Sun Darasy


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

អូនតា លេខកូដ63230368

· 06-16

👍👍

  • 1
ទៅកាន់