បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-16

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីការបញ្ចៀសចរាចរណ៍លើតម្រាយផ្លូវក្បួនព្យុហយាត្រាសាមគ្គីភាព

#តម្រាយផ្លូវ# #NEW NEWS# #ក្បួនព្យុហយាត្រា# #សង្គម# #ព័ត៌មានសង្គម# #រដ្ឋបាលរាជធានីភ្នំពេញ#

2132

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីព្យុហយាត្រាសាមគ្គីភាព (Solidarity March) ដើម្បីឱ្យពិធីព្យុហយាត្រាសាមគ្គីភាពខាងលើប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់។

សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំពិធីព្យុហយាត្រាសាមគ្គីភាព (Solidarity March) ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជា ក្នុងក្របខ័ណ្ឌ ខឿនការពារជាតិប្រជាជន ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីបុព្វហេតុបូរណភាព ទឹកដី អធិបតេយ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

ព្យុហយាត្រានឹងធ្វើការជួបជុំ នៅមុខទីធ្លាសាលមហាស្រពកោះពេជ្រ រួចក្បួនព្យុហយាត្រាចេញដំណើរឆ្ពោះទៅវិមានឯករាជ្យ ស្ថិតក្នុង ភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។

ដើម្បីឱ្យពិធីព្យុហយាត្រាសាមគ្គីភាពខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមាន សមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នដែលធ្វើដំណើរតាម តម្រាយផ្លូវក្បួនព្យុហយាត្រា ចេញពីទីធ្លាមុខសាលមហោស្រពកោះពេជ្រ ឆ្លងកាត់តាមស្ពាននាគភ្លោះ រួចបន្ត តាមកំណាត់មហាវិថីព្រះសីហនុ និងកំណាត់មហាវិថីព្រះសុរាម្រឹត រហូតដល់រង្វង់មូលវិមានឯករាជ្យ។

រដ្ឋបាលរាជធានីភ្នំពេញប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវពិធីព្យុហយាត្រា សាមគ្គីភាពខាងលើមេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរដោយអនុគ្រោះ ចាប់ពី វេលាម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី។ ក្រោយបញ្ចប់ពិធីព្យុហយាត្រាសាមគ្គីភាពខាងលើ អាជ្ញាធរ មានសមត្ថកិច្ចនឹងបើកឱ្យចរាចរណ៍ជាធម្មតាវិញ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស