បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-17

រដ្ឋាភិបាលអូស្ត្រាលី កំពុងរៀបចំជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសអ៊ីរ៉ង់

#ក្រសួងការពារជាតិ# #អូស្ត្រាលី# #មជ្ឈិមបូព៌ា# #NEW NEWS# #ព័ត៌មាន# #អ៊ីរ៉ង់# #សង្គម# #ព័ត៍មានអន្តរជាតិ#

2339

លោក Pat Conroy រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មការពារជាតិ បានប្រាប់វិទ្យុ Australian Broadcasting Corporation (ABC) នៅថ្ងៃអង្គារ ម៉ោងក្នុងស្រុកថា រដ្ឋាភិបាលអូស្ត្រាលី កំពុងរៀបចំផែនការសម្រាប់ជម្លៀសពលរដ្ឋអូស្ត្រាលីចេញពីប្រទេសអ៊ីរ៉ង់ ខណៈជម្លោះកំពុងបន្តនៅមជ្ឈិមបូព៌ា។

លោកបានបន្តថា «តំបន់អាកាសត្រូវបានបិទនៅពេលនេះ ដូច្នេះយន្តហោះមិនអាចចូល និងចេញបាន ប៉ុន្តែយើងកំពុងរៀបចំផែនការដើម្បីជម្លៀសប្រជាជនអូស្ត្រាលី ឬជួយពួកគេឱ្យឡើងជើងហោះហើរពាណិជ្ជកម្ម នៅពេលដែលតំបន់ទាំងនោះបើកម្តងទៀត»។

ប្រជាជនអូស្ត្រាលីទាំងអស់ដែលបច្ចុប្បន្នកំពុងស្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ បច្ចុប្បន្នត្រូវបានណែនាំឱ្យចុះឈ្មោះជាមួយនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្ម (DFAT)។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Penny Wong បាននិយាយថា ពលរដ្ឋអូស្ត្រាលីប្រមាណ ៣៥០នាក់បានរាយការណ៍មក DFAT ថាពួកគេចង់ចាកចេញពីប្រទេសអ៊ីរ៉ង់។ ខណៈរដ្ឋាភិបាលអូស្តា្រលី កំពុងធ្វើការលើផែនការជាច្រើន ដើម្បីជួយមនុស្សចាកចេញនៅពេលដែលមានសុវត្ថិភាព។

គួរបញ្ជាក់ផងដែរថា ការវាយប្រហាររវាង អ៊ីរ៉ង់ និងអ៊ីស្រាអែលកំពុងតែបន្ត ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាថានឹងវាយប្រហារគ្រប់គោលដៅនៅក្នុងអ៊ីរ៉ង់ ស្របពេលដែរ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានព្រមានថា ការវាយប្រហារបន្ថែមទៀតនឹងត្រូវសងសឹកជាមួយនឹងការសងសឹកដ៏សាហាវ និងកាន់តែខ្លាំងផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (4)

ឡាយហុងលី

· 06-18

😶

អូនតា លេខកូដ63230368

· 06-17

👍👍

លី ផានី

· 06-17

😍

សហ្វីយ៉ា កំពូលស្នេហ៍

· 06-17

😯😯😯😯

  • 1
ទៅកាន់

ការណែនាំពិសេស