
TNAOT News
· 06-17
ការវាយប្រហារជាថ្មីរបស់រុស្សីលើទីក្រុងគៀវបានសម្លាប់មនុស្សរហូតដល់ ១៥នាក់ និង ១១៦នាក់របួស
#ប្រទេសអ៊ុយក្រែន# #ព័ត៌មាន# #ទីក្រុងគៀវ# #ប្រទេសរុស្សី# #ការវាយប្រហារ# #DEVELOPING NEWS# #ព័ត៍មានអន្តរជាតិ#
3187
ក្រសួងមហាផ្ទៃអ៊ុយក្រែន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះបានចេញសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា ដ្រូន និងកាំជ្រួច របស់រុស្ស៊ីបានវាយប្រហារសង្កាត់នានានៅទូទាំងទីក្រុងគៀវ របស់អ៊ុយក្រែន ដោយបានសម្លាប់មនុស្សរហូតដល់ ១៥ នាក់ និង១១៦នាក់រងរបួស។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា «រុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកជាង ៤៤០ គ្រឿង និងកាំជ្រួច ៣២គ្រឿងមកកាន់អ៊ុយក្រែន ដែលជាការវាយប្រហារដ៏ខ្លាំងក្លាមួយ»។
រដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែន លោក Ihor Klymenko បាននិយាយថា «រុស្ស៊ីបានវាយប្រហារទីតាំងចំនួន២៧ ជុំវិញទីក្រុង ដោយបានបំផ្លាញអគារលំនៅដ្ឋាន គ្រឹះស្ថានអប់រំ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ»។ខណៈសាក្សីឃើញផ្ទាល់ភ្នែក បានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើក ត្រូវបានវាយប្រហារពាសពេញទីក្រុង ហើយពួកគេបានឮសម្លេងបន្លឺឡើង ដែលហាក់ដូចជាសម្លេងគ្រាប់មីស៊ីលហោះកាត់ពីលើក្បាល។ ស្របពេលដែល ការប្រកាសអាសន្នស្តីពីការវាយប្រហារផ្លូវអាកាសនៅតែបន្តក្នុងរយៈពេលជាង ៧ម៉ោងផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (2)
កូដណែនាំ 91815366
· 06-18
😲😲
អូនតា លេខកូដ63230368
· 06-17
😯😯
- 1
ទៅកាន់