បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-17

សម្តេចធិបតី៖ កម្ពុជាគ្មានការរាថយនោះទេ ក្នុងការប្តឹងទៅតុលាការឡាអេ

#សម្ដេចធិបតី ហ៊ុន ម៉ាណែត# #ប្រាសាទតាមាន់តូច# #តំបន់មុំបី# #NEW NEWS# #តុលាការយុត្តិធម៌អន្តរជាតិ# #សង្គម# #ព័ត៌មានសង្គម#

2964

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​ បានប្រកាសជាថ្មីម្តងទៀតថា កម្ពុជាគ្មានការរាថយនោះទេ ក្នុងការប្តឹងទៅតុលាការឡាអេ ទាក់ទងនឹងបញ្ហាប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និង តំបន់មុំបី ខណៈពេលនេះកម្ពុជាបានផ្ញើលិខិតផ្លូវការហើយទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ដូចនេះក្នុងឱកាស អញ្ជើញជាអធិបតី “បិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា” នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាវិវាទព្រំដែនកម្ពុជា-ថៃ គឺត្រូវរកយន្តការទីបី គឺទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ខណៈជំហររបស់កម្ពុជាទៅ ICJ គឺមិនរាថយទេ ដោយសម្តេចធិបតី បានប្រកាសជាថ្មីម្តងទៀតថា កម្ពុជាមិនចង់បានទឹកដីអ្នកណានោះទេ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏នឹងមិនធ្វើឲ្យបាត់បង់ទឹកដីកម្ពុជា សូម្បីតែមួយមីលីម៉ែត្រនោះដែរ តែបើមានការបំពានពីភាគីណាមួយ កម្ពុជានឹងមានការឆ្លើយតបទៅវិញជាក់ជាមិនខាននោះឡើយ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានរម្លឹកពីដំណើរការរៀបចំបណ្ដឹងបញ្ហាព្រំដែននៅប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ថា នៅមុនការរៀបចំបណ្ដឹងនេះ សម្ដេចបានថ្លែងនៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភានៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ស្ដីពីការរៀបចំបណ្ដឹងបញ្ហាព្រំដែននេះទៅ ICJ។ ការលើកឡើងរបស់សម្ដេចស្ដីពីបណ្ដឹងនេះ ត្រូវបានអង្គសមាជប្រកាសគាំទ្រទាំងស្រុង។ បន្ទាប់មកនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ប្រមុខការទូតកម្ពុជាបានសរសេរលិខិតផ្លូវការទៅប្រមុខការទូតថៃ ដើម្បីបបួលភាគីថៃយកករណីបញ្ហាព្រំដែនប្រទេសទាំងពីរទៅដោះស្រាយនៅ ICJ ទាំងអស់គ្នា។ បន្ទាប់មកទៀតនៅក្នុងកិច្ចប្រជុំ JBC នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ភាគីថៃបានបដិសេធចំពោះសំណើកម្ពុជាលើករណីបណ្ដឹងនេះ។

ដោយសារតែភាគីថៃបានបដិសេធ កម្ពុជាសម្រេចនាំយកបណ្ដឹងនេះទៅដាក់នៅ ICJ ដោយខ្លួនឯងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ទោះថៃមិនទៅក៏ដោយ។ សម្ដេចធិបតីបញ្ជាក់ដែរថា ថ្ងៃទី១៥ ខែមិថុនា ក៏ជាថ្ងៃដែលកម្ពុជាឈ្នះក្ដីលើថៃ ក្នុងករណីបណ្ដឹងប្រាសាទព្រះវិហារ និងតំបន់ក្បែរខាងកាលពីឆ្នាំ១៩៦២ ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

អូនតា លេខកូដ63230368

· 06-18

👍👍

កូដណែនាំ 91815366

· 06-18

👍👍

សហ្វីយ៉ា កំពូលស្នេហ៍

· 06-17

😘😘😘

  • 1
ទៅកាន់

ការណែនាំពិសេស