បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-17

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥

#ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស# #សម្តេចធិបតី ហ៊ុន ម៉ាណែត# #បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម# #សន្តិសុខស្បៀង#

6666

១. សម្តេចធិបតី៖ កម្ពុជាគ្មានការរាថយនោះទេ ក្នុងការប្តឹងទៅតុលាការឡាអេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា កម្ពុជាគ្មានការរាថយនោះទេ ក្នុងការប្តឹងទៅតុលាការឡាអេ ទាក់ទងនឹងបញ្ហាប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និង តំបន់មុំបី ខណៈពេលនេះកម្ពុជាបានផ្ញើលិខិតផ្លូវការហើយទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។

២. រដ្ឋមន្ត្រីការបរទេស កោះប្រជុំ និងពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ ដល់អង្គទូតបរទេសប្រចាំកម្ពុជា

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ ដល់អង្គទូតបរទេសប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

៣. ទោះបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ កម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ស្របពេលដែលមានការបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ ក្រសួងកសិកម្មសូមបញ្ជាក់ថា កម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង។

៤. យោធាថៃចេញវិធានការហាមឃាត់ពលរដ្ឋថៃ មិនឱ្យឆ្លងដែនមកធ្វើការនៅមណ្ឌលកម្សាន្ត និងកាស៊ីណូ នៅប៉ោយប៉ែត

មេបញ្ជាការកងកម្លាំងបូព៌ារបស់កងទ័ពថៃ (Burapa Task Force) បានហាមឃាត់ពលរដ្ឋថៃ មិនឱ្យឆ្លងកាត់ព្រំដែនចូលទៅបម្រើការងារ នៅកន្លែងកម្សាន្ត និងកាស៊ីណូ ក្នុងក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។ នេះបើយោងតាមសារព័ត៌មានថៃ Bangkok Post។

៥. ការវាយប្រហារជាថ្មីរបស់រុស្សីលើទីក្រុងគៀវបានសម្លាប់មនុស្សរហូតដល់ ១៥នាក់ និង ១១៦នាក់របួស

ក្រសួងមហាផ្ទៃអ៊ុយក្រែន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះបានចេញសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា ដ្រូន និងកាំជ្រួច របស់រុស្ស៊ីបានវាយប្រហារសង្កាត់នានានៅទូទាំងទីក្រុងគៀវ របស់អ៊ុយក្រែន ដោយបានសម្លាប់មនុស្សរហូតដល់ ១៥ នាក់ និង១១៦នាក់រងរបួស។

៦. រដ្ឋាភិបាលអូស្ត្រាលី កំពុងរៀបចំជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសអ៊ីរ៉ង់

លោក Pat Conroy រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មការពារជាតិ បានប្រាប់វិទ្យុ Australian Broadcasting Corporation (ABC) នៅថ្ងៃអង្គារ ម៉ោងក្នុងស្រុកថា រដ្ឋាភិបាលអូស្ត្រាលី កំពុងរៀបចំផែនការសម្រាប់ជម្លៀសពលរដ្ឋអូស្ត្រាលីចេញពីប្រទេសអ៊ីរ៉ង់ ខណៈជម្លោះកំពុងបន្តនៅមជ្ឈិមបូព៌ា។

៧. វិស័យស្រូវអង្ករកម្ពុជាដើរតួនាទីជាសសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខស្បៀង និងសេដ្ឋកិច្ច

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា វិស័យស្រូវអង្ករកម្ពុជា បានដើរតួនាទីជាសសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខស្បៀង និងសេដ្ឋកិច្ច ដែលរយៈពេលជាង ១០ឆ្នាំមកនេះ បានធ្វើឱ្យមានលំនឹងសន្តិសុខស្បៀង និងការពង្រីកសក្តានុពលពាណិជ្ជកម្ម និងការវិនិយោគ។

៨. CMAC បន្តរកឃើញគ្រាប់មីនតោនបន្ថែមក្នុងតំបន់គ្រោះថ្នាក់ ភូមិសាស្ត្រខេត្តចំនួន២

កងកម្លាំងអង្គភាព CMAC បានចុះអនុវត្តភារកិច្ច រាវរក និងបោសសម្អាតធានាសុវត្ថិភាព នៅតំបន់កើតហេតុផ្ទុះគ្រាប់មីនតោន ស្ថិតក្នុង តំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៥។

៩. មន្រ្តីជាន់ខ្ពស់ក្រសួងការងារ វាយតម្លៃខ្ពស់ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំនេះ ទទួលបានការគាំទ្រខ្លាំង

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថា នៅរាជធានីភ្នំពេញ គិតក្នុងរយៈពេល២ថ្ងៃកន្លងទៅនេះ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥នេះ មានអ្នកចូលរួម និងអ្នកទស្សនារហូតដល់ប្រមាណ ៧ម៉ឺននាក់ មកពីក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការ សមាគម វិស័យឯកជននានា។

១០. ឃាត់ខ្លួនឃាតករបានហើយ ករណីឃាតកម្មលេីក្មេងប្រុសអាយុ ៦ឆ្នាំ ដោយបានកាត់ក្បាលយកទៅកប់ក្នុងដី

ពិតជាសាហាវឃោរឃៅ ព្រៃផ្សៃណាស់!!ករណីឃាតកម្មលេីក្មេងប្រុសអាយុ ៦ឆ្នាំ ដោយបានកាត់ក្បាលយកទៅកប់ក្នុងដី ស្ថិតនៅភូមិគោកធំ ឃុំបុស្សស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីយប់រំលងអាធ្រាតថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៥។ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (6)

ស្រីពៅ10742006

· 09-13

😊

លេងរិទ្ធិ

· 07-11

😍😍

Luis Kom

· 07-06

🫶🫶

កូដ80512902

· 07-01

😮

Sran Hon

· 06-18

☺️

អូនតា លេខកូដ63230368

· 06-18

😍😍

  • 1
ទៅកាន់

ការណែនាំពិសេស