បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-18

NOCC គ្រោងនឹងរៀបចំទិវាអូឡាំពិកនាថ្ងៃអាទិត្យសប្ដាហ៍នេះ ដោយរំពឹងមានអ្នកចូលរួមជាង១០០០នាក់

#ទិវាអូឡាំពិក# #NOCC# #TNAOT SPORT# #កីឡា# #កីឡាជាតិ#

2184

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងរៀបចំទិវាអូឡាំពិក (Olympic Day) ឆ្នាំ២០២៥ នៅថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ នាពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង៧ព្រឹកតទៅ ខណៈមានព្រឹត្តការណ៍មួយនេះ រំពឹងមានអ្នកចូលរួមយ៉ាងហោចណាស់ជាង១០០នាក់។ 

Olympic Day គឺជាទិវា នៃចលនាអូឡាំពិកមួយ ដែលបណ្ដាប្រទេសជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) តែងប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ ដើម្បីរំឭកគុណតម្លៃកីឡាអូឡាំពិក ខណៈកម្ពុជា ក៏បានរៀបចំជារៀងរាល់ឆ្នាំ។

តាមរយៈគម្រោងនៃកម្មវិធីមួយនេះ នឹងមានការចូលរួមពីសិស្សានុសិស្សចំនួន៤០០នាក់មកពីវិទ្យាល័យឫស្សីកែវ២០០នាក់ និងវិទ្យាល័យ ជាស៊ីម ចំរើនរដ្ឋ ២០០នាក់ បូករួមទាំងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ១០០នាក់ ទៀតសរុប៥០០នាក់។

ក្នុងពិធីដ៏រីករាយនេះ សិស្សានុសិស្សនឹងបានចូលរួមលេងកីឡាកម្សាន្ដសប្បាយ (Fun Run) និងប្រភេទកីឡាអូឡាំពិកផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ សិស្សានុសិស្សនឹងបានទស្សនាសារមន្ទីរអូឡាំពិក និងទទួលបានវិញ្ញាបនបត្រទៀតផង។

សូមបញ្ជាក់ថា ការប្រារព្ធទិវាអូឡាំពិកនៅថ្ងៃទី២២ ខែមិថុនា នេះក៏ជាការអបអរខួបអូឡាំពិក នៅថ្ងៃទី២៣ ខែមិថុនា ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

សហ្វីយ៉ា កំពូលស្នេហ៍

· 06-18

😯😯😯😯

  • 1
ទៅកាន់

ការណែនាំពិសេស