បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-18

ពិតជាមិនធម្មតា! កីឡាហាប់គីដូកម្ពុជា ដណ្ដើមបានមេដាយសរុប២៣គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡាហាប់គីដូ ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នាប្រទេសឥណ្ឌូនេស៊ី

#TNAOT SPORT# #កីឡា# #កីឡាជាតិ# #កីឡាហាប់គីដូកម្ពុជា#

2245

អត្ដពលិកកីឡាហាប់គីដូកម្ពុជា ដណ្ដើមបានមេដាយមាស៤ ប្រាក់៧ និងសំរឹទ្ធ១២ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហាប់គីដូជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ (2nd Southeast Asian Hapkido Championship) នៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូណេស៊ី។

ព្រឹត្តិការណ៍ប្រកួតប្រជែងនេះ ត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី១៤-១៥ មិថុនា ឆ្នាំ២០២៥ ដោយមាន ៨ប្រទេសចូលរួម ខណៈ លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជា ចាត់ទុកលទ្ធផលមេដាយនេះ លើសពីការរំពឹងទុក ដែលអត្តពលិកកម្ពុជា អាចដណ្ដើមបាន។

សហព័ន្ធកីឡាហាប់គីដូកម្ពុជា បានបញ្ជូនប្រតិភូកីឡា ចំនួន១៥នាក់ ក្នុងនោះ អត្ដពលិក១១នាក់ ចូលរួមក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នៅឥណ្ឌូណេស៊ី។ ឆ្លងកាត់ការប្រកួតរយៈពេល ២ថ្ងៃ ពីថ្ងៃទី១៤ និងទី១៥ ខែមិថុនា ក្រុមអត្ដពលិកកម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន២៣ ក្នុងនោះ មាស៤ ប្រាក់៧ និងសំរឹទ្ធ១២។ 

លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជា បានលើកឡើងថា លទ្ធផលឈ្នះមេដាយចំនួន២៣នេះ គឺមិនទាន់ចាត់ទុកថាល្អណាស់ទេ ប៉ុន្ដែជាលទ្ធផលអាចទទួលយកបាន ព្រោះលើសពីការរំពឹងទុកសម្រាប់រូបលោក ក៏ដូចជាថ្នាក់ដឹកនាំរបស់សហព័ន្ធ ដែលគ្រាន់តែផ្ដោតលើការផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនី បានបញ្ចេញសមត្ថភាព និងប្រឹងប្រែងសាងស្នាដៃ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាហាប់គីដូ ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៤-១៥ មិថុនា ឆ្នាំ២០២៥ នៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូណេស៊ី ដោយមាន ៨ប្រទេសចូលរួម ដូចជា៖ព្រុយណេ ថៃ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម កម្ពុជា និងឥណ្ឌូណេស៊ី ដែលជាម្ចាស់ផ្ទះ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

សហ្វីយ៉ា កំពូលស្នេហ៍

· 06-18

😯😯

  • 1
ទៅកាន់

ការណែនាំពិសេស