
TNAOT News
· 06-18
ម្ចាស់ផ្ទះដុតធូបមូសចោលបង្កជាអគ្គិភ័យឆាបឆេះផ្ទះខូចខាតទាំងស្រុង
#ខេត្តកំពង់ស្ពឺ# #NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ព័ត៌មានសង្គម#
2483
នាវេលាម៉ោង ២៣និង១០នាទី ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នង បង្កឲ្យមានការភ្ញាក់ផ្អើល នៅចំណុចភូមិព្រៃរំដួលខាងជើង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ហេតុការណ៍អគ្គីភ័យនេះ បានឆាបឆេះផ្ទះ ១ខ្នង ទំហំ ៦×៨ម៉ែត្រ ឈើលើថ្មក្រោម ដំបូលប្រក់ក្បឿង ម្ចាស់ផ្ទះឈ្មោះ ធីម រ៉េត ភេទស្រី អាយុ ៤៣ឆ្នាំរស់នៅភូមិខាងលើ បណ្ដាលឱ្យខូចខាតសម្ភារៈដូចខាងក្រោម ៖
-ផ្ទះឆេះទាំងស្រុង
-គ្រែ ០១ ពូក ០១មុងភួយមួយចំនួន
-អង្ករ០១បេ
-និងឆេះសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងអស់និងឯកសារមួយចំនួន
ចំពោះមូលហេតុ៖ ម្ចាស់ផ្ទះដុតធូបមូសចោលលើផ្ទះ បានរលត់ទៅវិញដោយប្រើប្រាស់កម្លាំងចំនួន ១៥នាក់ រថយន្ដពន្លត់អគ្គីភ័យចំនួន ០១គ្រឿង (រថយន្តអធិការស្រុកបសេដ្ឋ) និងប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ដ ដោយឡែកករណីខាងលើមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់មនុស្ស សត្វ និងឆេះរាលដល់ផ្ទះអ្នកជិតខាងនោះទេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)