
TNAOT News
· 06-18
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥
#ប្រទេសកម្ពុជា# #ទំនិញចូលប្រទេសដោយមិនឆ្លងនីតិវិធីគយថៃ# #ប្រទេសថៃ# #បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម# #រាជរដ្ឋាភិបាល#
5624
១. ពលរដ្ឋប្រមាណ១៥ម៉ឺននាក់ បង្ហាញឆន្ទះរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា
ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ប្រមាណ១៥ម៉ឺននាក់ បានចូលរួមការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ចាប់ពីសាលមហាស្រពកោះពេជ្រ ដល់វិមានឯករាជ្យ។
២. គយថៃសុំជួបចរចា ដើម្បីនាំបន្លែ និងផ្លែឈើចូលមកប្រទេសកម្ពុជាដូចមុនវិញ
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២:០០នាទីរសៀល ភាគីគយថៃប្រចាំខេត្តច័ន្ទបុរី ប្រទេសថៃ បានសុំជួបសមត្ថកិច្ចភាគីកម្ពុជា នៅចំនុចស្ពានព្រំដែន៖ ១-ភាគីថៃបានស្នើសុំឲ្យភាគីកម្ពុជា នាំបន្លែ និងផ្លែឈើចូលមកប្រទេសកម្ពុជាដូចមុន (ព្រោះបន្លែ និងផ្លែវាងាយឆាប់ខូច)។, ២-ភាគីកម្ពុជា បានឆ្លើយតបទៅភាគីថៃវិញថា បើភាគីថៃបើកដំណើរដូចមុនវិញ (ចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់) ភាគីកម្ពុជានឹងបើកឲ្យនាំចូលបន្លែ ផ្លែឈើធម្មតាវិញ។
៣. សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្វាគមន៍ក្បួនថ្មើរជើងនៃព្រឹត្តិការណ៍ «Solidarity March»
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្វាគមន៍ក្បួនថ្មើរជើងនៃព្រឹត្តិការណ៍ «Solidarity March» ដែលជាព្រឹត្តិការណ៍បង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។
៤. សម្តេចតេជោ៖ សារសំឡេងបែកធ្លាយត្រឹម ៩នាទីប៉ុណ្ណោះ តែបើថៃចង់បានខ្ញុំនឹងបញ្ចេញទាំងស្រុងតែម្តង
យោងតាមសារសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា «កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជា»។
៥. ម្ចាស់ផ្ទះដុតធូបមូសចោលបង្កជាអគ្គិភ័យឆាបឆេះផ្ទះខូចខាតទាំងស្រុង
នាវេលាម៉ោង ២៣និង១០នាទី ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នង បង្កឲ្យមានការភ្ញាក់ផ្អើល នៅចំណុចភូមិព្រៃរំដួលខាងជើង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
៦. សម្តេចតេជោ បកស្រាយសារសម្លេងសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃដែលបានបែកធ្លាយ
យោងតាមសារសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា «កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជា»។
៦. លែងលាក់បាំង DJ Soda ទម្លាយអស់គ្មានសល់ពីបញ្ហាសក់ឆេះខូចដោយសារលាបពណ៌សក់
DJ Soda បានទម្លាយរូបភាព និងបង្ហាញពីការឈឺចាប់ដែលខ្លួនបានជួបប្រទះ ដោយតារាស្រីសិចស៊ីរូបនេះបានបង្ហាញអស់គ្មានសល់ពីស្ថានភាពសក់នាពេលបច្ចុប្បន្ន កំពុងតែខូចឆេះជ្រុះស្ទើរអស់ពីក្បាល ធ្វើឲ្យនាងបាត់បង់ភាពជឿជាក់ ព្រមទាំងខូចចិត្តសោកស្ដាយយ៉ាងខ្លាំង និងទុកជាសារដាស់តឿនមួយដល់អ្នកនិយមលេងពណ៌សក់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់។
៧. ពិតជាមិនធម្មតា! កីឡាហាប់គីដូកម្ពុជា ដណ្ដើមបានមេដាយសរុប២៣គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡាហាប់គីដូ ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នាប្រទេសឥណ្ឌូនេស៊ី
អត្ដពលិកកីឡាហាប់គីដូកម្ពុជា ដណ្ដើមបានមេដាយមាស៤ ប្រាក់៧ និងសំរឹទ្ធ១២ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហាប់គីដូជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ (2nd Southeast Asian Hapkido Championship) នៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូណេស៊ី។
៨. អ្នកឧកញ៉ា ហេង ឡុង៖ជម្រុញឱ្យប្រជាពលរដ្ឋដាំដំណាំកសិកម្មពីរប្រភេទដែលកំពុងមានតម្រូវការទីផ្សារក្រៅស្រុកខ្លាំង
បច្ចុប្បន្នគេសង្កេតឃើញថា សម្រាប់អ្នកចូលចិត្តទៅលើវិស័យដាំដុះដំណាំកសិកម្មនានា តែងតែជួបប្រទះនៅបញ្ហារកទីផ្សារលក់ផលិតផលរបស់ពួកគេ យ៉ាងណាមិញ អ្នកជំនួញជោគជ័យលើវិស័យកសិកម្មមួយរូបនៃក្រុមហ៊ុន ឡុង ស្រេង អ៊ីនធើណេស៊ីនណល លើកទឹកចិត្តអោយអ្នកវិនិយោគ ធ្វើការដាំដុះដំណាំកសិកម្មចេក និងម្នាស់ ដើម្បីច្បាមយកទីផ្សារក្នុងស្រុក និងក្រៅស្រុក។
៩. ផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង នៅត្រូវបាអគ្គិភ័យឆាបឆេះខូចខាតអស់ទាំងស្រុង
នាវេលាម៉ោង ១២និង៣០នាទីយប់រំលងអាធ្រាត ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ ស្ថិតនៅចំណុចផ្លូវ១០០៣ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
១០. ផលិតកម្មបារមី បរិច្ចាគថវិកាចំនួន ៤០លានរៀល ដល់មូលនិធិគន្ធបុប្ផា ក្នុងឱកាសនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»
ម្ចាស់ផលិតកម្មបារមី លោកស្រី ឡូរ៉ា ម៉ម បានដឹកនាំក្រុមការងារ រួមទាំងសិល្បករ ចូលជួបសំណេះសំណាលជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងចូលរួមបរិច្ចាគថវិកាចំនួន ៤០លានរៀល ជូនដល់ មូលនិធិគន្ធបុប្ផា ក្នុងឱកាសនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ ២០២៥៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា

ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!

អ្នកគាំទ្រសោកស្ដាយក្រុមអ្នកផលិតមាតិកា VEESA ប្រកាសបិទរំសាយ ក្រោយបង្កើតបានជាង ៥ឆ្នាំ

យោបល់ទាំងអស់ (2)
Sampors Sokhean0975724543
· 08-17
😊
អូនតា លេខកូដ63230368
· 06-18
😍😍
- 1
ទៅកាន់