
TNAOT News
· 06-19
ទុក្ខជាន់ទុក្ខ! អាហារដ្ឋាន កញ្ញា ពេជ្រ ចរណៃ ត្រូវបានអគ្គិភ័យលេបត្របាក់ ត្រូវជួសជុលសងម្ចាស់ដើមខ្ទង់សែនដុល្លារ
#អគ្គិភ័យ# #NEW NEWS# #កម្សាន្ត# #តារាខ្មែរ# #ពេជ្រ ចរណៃ#
2586
នាវេលាម៉ោង ០៨:៤៥ នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ មានករណីអគ្គិភ័យបានឆាបឆេះអាហារដ្ឋាន ពេជ្រ ចរណៃ ល្យុក្តតោ មួយកន្លែងដែលស្ថិតនៅផ្លូវលេខ៣១៣ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យខូចសម្ភារៈខាងក្នុងទាំងស្រុងដោយគិតជាទឹកប្រាក់ខ្ទង់មុឺនដុល្លារ ចំពោះករណីអគ្គិភ័យត្រូវបានកម្លាំងជំនាញស្រាវជ្រាវរកឃើញថាដោយសារឆ្លងចរន្តអគ្គិសនី។
អ្វីដែលធ្វើឲ្យមហាជនអ្នកគាំទ្រមានក្តីអាណិតខ្លាំងនោះ គឺអាហារដ្ឋាននេះមិនទាន់បានបើកដំណើរការនៅឡើយតែត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ដោយកញ្ញាត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ។
ដោយមើលឃើញពីក្ដីបារម្ភរបស់មហាជន កញ្ញា ពេជ្រ ចរណៃ ក៏បានបង្ហោះសំណេរបែបនេះថា៖ «សូមអរគុណបងប្អូនទាំងអស់គ្នា ដែលបារម្មណ៍ពីសុវត្ថិភាពរបស់ខ្ញុំ ក្នុងករណីភ្លើងឆេះ ហាងរបស់ខ្ញុំ នៅមុននេះ! ពេលនេះខ្ញុំមិនមានរងរបួសអ្វីទេ តែហាងឆេះទាំងស្រុងហើយ សូមអរគុណគុនបងប្អូនទាំងអស់គ្នាណាស់»៕ អត្ថបទដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
អូនតា លេខកូដ63230368
· 06-19
🙏🙏🙏
- 1
ទៅកាន់