បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-19

ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា៖ នយោបាយការទូតសភារួមចំណែកសំខាន់ជួយពង្រឹងសន្តិភាព និងស្ថេរភាពក្នុងផ្ទៃប្រទេស

#NEW NEWS# #សង្គម# #នយោបាយការទូតសភា# #ព័ត៌មានសង្គម# #ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា#

2873

គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានទទួលជួបពិភាក្សាជាមួយក្លិបអ្នកកាសែតកម្ពុជា ដឹកនាំដោយ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ស្តីពី នយោបាយការទូតសភាកម្ពុជា។

កម្មវិធីនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ ប្រព្រឹត្តទៅដោយការអញ្ជើញចូលរួមពីឯកឧត្តមលេខាធិការ សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន៧០នាក់ មកពី៦០ស្ថាប័ន។

ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានថ្លែងថា«ព្រឹទ្ធសភាមានតួនាទីសំខាន់ដែលមានអំណាចនយោបាយដើម្បីជួយក្នុងវិស័យការទូតរបស់រដ្ឋគឺធ្វើទំនាក់ទំនងតាមផ្លូវសភាជាមួយសភានានា ដើម្បីក្រាលលក្ខណៈសម្បត្តិបានងាយស្រួលដល់រាជរដ្ឋាភិបាលដំណើរការ»។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ក្នុងអាណត្តិដឹកនាំស្ថាប័នព្រឹទ្ធសភា នីតិកាលទី៥ បានកំណត់វិសាលភាពចម្បងពីរ គឺនយោបាយការទូត និងការធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលនេះគឺជាការយកចិត្តទុក្ខដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងវិស័យការទូត ដែលចាត់ទុកជាអាទិភាពទីមួយ ដោយផ្អែកលើបទពិសោធន៍របស់សម្តេចតេជោ តាំងពីធ្វើជារដ្ឋមន្រ្តីការបរទេស និងជានាយករដ្ឋមន្រ្តី ដែលឲ្យសម្តេចតេជោស្វែងយល់ថាវិស័យការទូតជាវិស័យដែលសំខាន់ក្នុងការជួយពង្រឹងសន្តិភាព និងស្ថេរភាពនយោបាយក្នុងផ្ទៃប្រទេស។

ជំនួបពិភាក្សានេះ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានធ្វើបទបង្ហាញស្តីពីនយោបាយការទូតសភា រួមនឹងកិច្ចពិភាក្សា សំណួរ-ចម្លើយ ដល់អ្នកសារព័ត៌មានឱ្យស្វែងយល់កាន់តែច្បាស់ពីនយោបាយការទូតសភា ព្រមទាំងបានចាក់ឲ្យទស្សនាវីដេអូស្តីពី ប្រវត្តិវិមានព្រឹទ្ធសភាផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

សហ្វីយ៉ា កំពូលស្នេហ៍

· 06-19

👍👍👍👍

ពិនិត្យការឆ្លើយតបទាំងអស់( 1 )
  • 1
ទៅកាន់