បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-19

កម្ពុជាគ្រោងនឹងមានវិទ្យាស្ថានបណ្ដុះបណ្ដាលគុនខ្មែរស្របតាមស្តង់ដារនាពេលឆាប់ៗខាងមុខនេះ

#កីឡាប្រដាល់គុនខ្មែរ# #ខូវ ឆាយ# #TNAOT SPORT# #កីឡា# #ប្រដាល់ខ្មែរ#

2959

ក្រោមកិច្ចសហការជាមួយសមភាគីចិន វិស័យកីឡាប្រដាល់គុនខ្មែរ កម្ពុជាគ្រោងនឹងវិវត្តឈានដល់ការបើកវិទ្យាស្ថានបណ្ដុះបណ្ដាលគុនខ្មែរ ដែលមានគ្រូបង្វឹកមានបច្ចេកទេសខ្ពស់ រួមជាមួយសម្ភារហ្វឹកហាត់ស្ដង់ដារ។ 

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ខូវ ឆាយ បានគូសបញ្ជាក់ថា ការបង្កើតជាផ្លូវការ នៃវិទ្យាស្ថានបណ្ដុះបណ្ដាលគុនខ្មែរ គឺជាការបោះជំហានដ៏ធំមួយរបស់គុនខ្មែរ ក្នុងការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ទៅកាន់ឆាកអន្តរជាតិ តាមរយៈការបណ្ដុះបណ្ដាល ធនធានមូលដ្ឋានគ្រឹះទៅគ្រូបង្វឹក មន្ត្រីបច្ចេកទេសគុនខ្មែរ ឱ្យក្លាយជាជនបង្គោល។ លោកបានឱ្យដឹងថា វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរនេះ នឹងដើរតួជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញឯកទេសគុនខ្មែរតែមួយគត់ ដែលផ្តោតលើការបណ្ដុះបណ្ដាលជំនាញគ្រូឯកទេសគុនខ្មែរ និងមន្ត្រីដឹកនាំការប្រកួតអាជ្ញាកណ្តាលចៅក្រមដល់សិក្ខកាមជនជាតិខ្មែរ និងសិក្ខាកាមបរទេស មកពីគ្រប់ប្រទេស ដើម្បីទទួលបានចំនេះជំនាញគុនខ្មែរ យកទៅបណ្តុះបណ្តាលនិងផ្សព្វផ្សាយគុនខ្មែរបន្តនៅទូទាំងសកលលោក។ 

បន្ថែមលើនេះ លោកបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសមភាគីចិន ក៏នឹងរៀបចំឯកសារចុះបញ្ជីរបស់វិទ្យាស្ថានស្នើសុំការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីឱ្យវិទ្យាស្ថានមួយនេះក្លាយជាកន្លែងបណ្ដុះបណ្ដាលមួយប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ អំពីប្រវត្តិសាស្ត្រនៃគុនខ្មែរ និងបច្ចេកទេសនៃក្បាច់គុនខ្មែរផងដែរ។គួរបញ្ជាក់ថា វិទ្យាស្ថានបណ្ដុះបណ្ដាលគុនខ្មែរ មានទីតាំងនៅតាមបណ្តោយផ្លូវជាសុផារ៉ា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានប្រកាសសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១៨មិថុនា ឆ្នាំ២០២៥ ក្រោមការចូលរួមពី លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ, លោក លីវ អឺលី (Liu Erli) ប្រធានវិទ្យាស្ថានបណ្ដុះបណ្ដាលគុនខ្មែរ, តំណាងក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធមួយចំនួនទៀត៕

ប្រភពរូបភាព៖ Khov Chhay 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

សហ្វីយ៉ា កំពូលស្នេហ៍

· 06-19

😯😯😯

  • 1
ទៅកាន់