បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-19

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥

#ពលករចំណាកស្រុក# #នុយក្លេអ៊ែរ# #NEW NEWS# #ភ្នំភ្លើង# #សង្គម# #ព័ត៌មានសង្គម# #Paetongtarn Shinawatra#

6284

១. នាវាដឹកទំនិញដំបូង ចេញដំណើរពីកំពង់ផែ Suzhou ប្រទេសចិន មកកាន់កំពង់ផែក្រុងព្រះសីហនុ

នាវាដឹកទំនិញដំបូង កាលពីថ្ងៃទី១៦ ខែមិថុនា បានចេញដំណើរពីកំពង់ផែ Suzhou ប្រទេសចិន មកកាន់កំពង់ផែក្រុងព្រះសីហនុ នេះបានបង្ហាញពីការបើកដំណើរការដោយជោគជ័យនៃជើងនាវាកុងតឺន័រ។

២. ប្រុងប្រយ័ត្ន! គណនី Telegram ក្លែងបន្លំជា គណនី សម្ដេចតេជោ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើបណ្តាញសង្គមថា៖ «សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា មានជនខុសខូចបានបង្កើតគណនីតេឡេក្រាម(Telegram Account) ក្លែងបន្លំធ្វើជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានដាក់ឈ្មោះ CEO.HUN SEN (មាន Username: @Ceo_hun_sen) និងបានភ្ជាប់ជាមួយ website ឆបោកមួយ https://Khmercmc-investment.com អោយបងប្អូនដាក់ទុនវិនិយោគដើម្បីបានប្រាក់ចំណេញ(ឆបោក)។

៣. កម្ពុជាគ្រោងនឹងមានវិទ្យាស្ថានបណ្ដុះបណ្ដាលគុនខ្មែរស្របតាមស្តង់ដារនាពេលឆាប់ៗខាងមុខនេះ

ក្រោមកិច្ចសហការជាមួយសមភាគីចិន វិស័យកីឡាប្រដាល់គុនខ្មែរ កម្ពុជាគ្រោងនឹងវិវត្តឈានដល់ការបើកវិទ្យាស្ថានបណ្ដុះបណ្ដាលគុនខ្មែរ ដែលមានគ្រូបង្វឹកមានបច្ចេកទេសខ្ពស់ រួមជាមួយសម្ភារហ្វឹកហាត់ស្ដង់ដារ។ 

៤. មូលនិធិចិន PEACELAND ផ្ទេរ-ប្រគល់គ្រឿងចក្រចំនួន១គ្រឿងអង្គភាព CMAC

តាមរយៈជំនួយសប្បុរសធម៌របស់មូលនិធិចិន PEACELAND ប្រគល់គ្រឿងចក្រចំនួន ១គ្រឿងដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីជួយកម្ពុជាលើកិច្ចអភិវឌ្ឍន៍ជនបទក្រោយការបោសសម្អាតមីនរួចជូនសហគមន៍ និងប្រជាពលរដ្ឋ។

៥. ឱកាសការងារជាង ៥០០០កន្លែង នៅស្រុកស្ទឹងត្រង់ រង់ចាំផ្ដល់ជូនដល់ពលករចំណាកស្រុកកម្ពុជាដែលត្រលប់ពីប្រទេសថៃ

ដោយមើលឃើញពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅតែបន្តអូសបន្លាយ និងអនុវត្តន៍ទៅតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ឱកាសកាងារ និងស្វែងរកាងារជូលពលករចំនាកស្រុកកម្ពុជាដែលត្រលប់ពីប្រទេសថៃចូលមកកម្ពុជា អាជ្ញាធរស្រុកស្ទឹងត្រង់ ណែនាំអោយពលករចំនាកស្រុកទាំងនោះ អាចស្វែងឱកាសកាងារជាច្រើនកនៅស្រុកស្ទឹងត្រង់ ខណៈបច្ចុប្បន្នស្រុកមួយនេះ កំពុងកង្វះកម្លាំងពលកម្មកាងារជាង៥០០០កន្លែង។

៦. ត្រៀមៗខេត្តបាត់ដំបងនឹងរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥» ចាប់ពី ថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥

ត្រៀមៗខេត្តបាត់ដំបងនឹងរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥» (Battambang Fruits Event 2025) ចាប់ពី ថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណទីធ្លាមុខសាលាខេត្ត​បាត់ដំបង និងមាន​ប៊ូហ្វេ​ទុរេន បាត់ដំបងរយៈពេលបីថ្ងៃចាប់ពី​ថ្ងៃ​ទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនានេះផងដែរ ។នេះបើយោងតាមការ​ជូនដំណឹង របស់រដ្ឋបាលខេត្ត។

៧. នាយករដ្ឋមន្ត្រីថៃថាមិនលាលែងពីតំណែង ថែមទាំងចាប់ដៃរួបរួមជាមួយយោធា

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នៅថ្ងៃព្រហស្បតិ៍នេះ បានចេញមុខសុំទោសចំពោះការបែកធ្លាយការសន្ទនាអំពីមេបញ្ជាការតំបន់កងទ័ពទី២ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងបានធានាឯកភាពជាមួយយោធាដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសថៃ។

៨. ក្រុមបាតុករ ប្រមូលផ្តុំគ្នាបណ្តេញនាយករដ្ឋមន្ត្រីថៃ ឲ្យចេញពីតំណែង

បណ្តាប្រជាជន និងនិស្សិត ដើម្បីកំណែទម្រង់ប្រទេសថៃ ​បាន​ប្រមូល​ផ្តុំ​គ្នា ​តាំង​ពី​ព្រឹក​ព្រលឹមនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥​នេះ ដើម្បីធ្វើបាតុកម្មនៅជិតវិមានរដ្ឋាភិបាល ដោយអំពាវនាវឱ្យនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែងបន្ទាប់ពីការលេចធ្លាយការសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

៩. អ៊ីរ៉ង់បាញ់មីស៊ីលបំផ្លាញ មន្ទីរពេទ្យអ៊ីស្រាអែល ក្រោយទីតាំងនុយក្លេអ៊ែររបស់ខ្លួនត្រូវវាយប្រហារ

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នេះអ៊ីស្រាអែលបានវាយ ប្រហារទីតាំងនុយក្លេអ៊ែរដ៏សំខាន់មួយរបស់អ៊ីរ៉ង់ ភ្លាមៗអ៊ីរ៉ង់ ក៏បានបាញ់មីស៊ីលសងសឹកវិញទៅលើទីតាំងមន្ទីរពេទ្យអ៊ីស្រាអែល ខណៈសហរដ្ឋអាមេរិក កំពុងធ្វើឱ្យពិភពលោក ដាក់ការទស្សន៍ទាយថា តើសហរដ្ឋអាមេរិកនឹងចូលរួមជាមួយអ៊ីស្រាអែល ក្នុងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើអ៊ីរ៉ង់ដែរឬទេ?

១០. បន្ទុះភ្នំភ្លើង Lewotobi Laki Laki របស់ប្រទេសឥណ្ឌូណេស៊ី បង្កើតបានជាផេះភ្នំភ្លើងពាសពេញអាកាស

ភ្នំភ្លើង Lewotobi Laki Laki នៅភាគខាងត្បូងប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ចេញផេះដ៏ក្តៅគគុកទៅលើអាកាស ខណៈអាជ្ញាធរបានបង្កើនការជូនដំណឹងអំពីការផ្ទុះឡើងដល់កម្រិតខ្ពស់បំផុត និងពង្រីកតំបន់គ្រោះថ្នាក់ដល់ ៨គីឡូម៉ែត្រ (ប្រហែល ៥ម៉ាយ) ពីភ្នំភ្លើង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (5)

មិត្ត1000333708

· 08-18

😍

មិត្ត1000042124

· 08-09

👍🙏😘

Sue Bobie

· 07-21

😮

Luis Kom

· 07-06

👍👍👍

កូដ80512902

· 07-01

😎

  • 1
ទៅកាន់

ការណែនាំពិសេស