បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-21

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥

#ហ៊ុន សែន# #បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #Marish Sengiampong# #លោកជំទាវ ភឿង សកុណា# #ព័ត៌មានសង្គម# #Siha Nakhon#

7059

១. សម្ដេចតេជោ ហ៊ុន សែន ផ្តល់យោបល់ឱ្យរាជរដ្ឋាភិបាលពិចារណាបង្វែរការទិញទំនិញពីប្រទេសថៃ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំឱ្យរាជរដ្ឋាភិបាលពិចារណាបង្វែរការទិញទំនិញពីប្រទេសថៃ ដើម្បីកុំឲ្យថៃមានហេតុផលគំរាមតទៅទៀត បន្ទាប់ពីសម្តេចឃើញបក្សប្រឆាំងថៃមួយ ផ្តល់យោបល់ទៅរាជរដ្ឋាភិបាលថៃថាឲ្យឈប់លក់ប្រេងឲ្យកម្ពុជា ដែលនឹងធ្វើឲ្យកម្ពុជាចុះចាញ់។

២. រដ្ឋមន្រ្តីវប្បធម៌៖ ការកសាងប្រាសាទ Siha Nakhon នៅប្រទេសថៃដោយចម្លងប្លង់ប្រាសាទអង្គរវត្ត ជាការបំពានលើអត្តសញ្ញាណ និងព្រលឹងវប្បធម៌ជាតិខ្មែរ

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បញ្ជាក់ថា ការកសាងប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃដោយចម្លងប្លង់ប្រាសាទអង្គរវត្ត គឺជាការបំពានលើអត្តសញ្ញាណ និងព្រលឹងវប្បធម៌ជាតិខ្មែរ។

៣. ថៃ កោះហៅឯកអគ្គរាជទូតប្រចាំទីក្រុងភ្នំពេញត្រឡប់ទៅប្រទេសខ្លួនវិញ

លោក Marish Sengiampong រដ្ឋមន្ត្រីក្រសួងការបរទេស បានបញ្ជាឲ្យឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា ត្រឡប់មកប្រទេសវិញ បន្ទាប់ពីស្ថានការណ៍តានតឹងរវាង កម្ពុជា និងថៃ ចំពោះជម្លោះព្រំដែន ដែលឈានដល់វិធានការគ្រប់គ្រងម៉ោងបើក និងបិទព្រំដែននៃភាគីទាំងពីរ ខណៈកម្ពុជាបានបិទទាំងស្រុងការនាំចូល បន្លែ និងផ្លែឈើពីប្រទេសថៃ។

៤. ថៃរឹតបន្តឹងការនាំចូលដំឡូងមីពីកម្ពុជាដើម្បីការពារផលប្រយោជន៍កសិករក្នុងស្រុក

ប្រទេសថៃបង្កើនការគ្រប់គ្រងលើការនាំចូលដំឡូងមីពីកម្ពុជា ដើម្បីទប់ស្កាត់ផលិតផលដែលមានគុណភាពទាបដែលប៉ះពាល់ដល់តម្លៃកសិករក្នុងស្រុក ធានាស្ថិរភាពទីផ្សារ។ នេះបើយោតាមសារព័ត៌មាន The Nation។

៥. រដ្ឋបាលរាជធានីភ្នំពេញចុះពិនិត្យទីតាំងប្រារព្ធពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការផ្លូវថ្មើរជើងចតុមុខនាល្ងាចនេះ

ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) នឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះហើយ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

៦. កសិករថៃកំពុងជួបវិបត្តិធ្ងន់ធ្ងរ ខណៈផ្លែមង្ឃុតធ្លាក់ថ្លៃមកត្រឹម៥បាត ក្នុង១គីឡូក្រាម ក្រោយកម្ពុជាបិទការនាំចូល

ផ្លែមង្ឃុតរបស់ថៃ បានធ្លាក់ថ្លៃមកត្រឹម៥ បាត ក្នុង១ គីឡូក្រាម បន្ទាប់ពីកម្ពុជា បានបិទការនាំចូលផ្លែឈើនិងបន្លែទាំងអស់របស់ថៃ។ នេះបើយោង តាមការចុះផ្សារ របស់សារព័ត៌មាន Khaosod English នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ។

៧. មិនទុកយូរ! កូនប្រុសតារាជើងចាស់ អ្នកស្រី ច័ន្ទ តារាទី បង្ហោះសំណេរបកស្រាយជុំវិញមតិវែកញែកពាក្យ«ម៉ែ»

មហាជនអ្នកលេងបណ្ដាញសង្គមកំពុងតែផ្ទុះការវែកញែក និងប្រតិកម្មខ្លាំងៗទៅលើបទសម្ភាសន៍របស់តារាសម្ដែងជើងចាស់ អ្នកស្រី ច័ន្ទ តារាទី ក្នុងកម្មវិធី Black-White TV SHOW ត្រង់ចំនុចដែលអ្នកស្រីលើកឡើងមិនពេញចិត្តនៅពេលគេហៅខ្លួនថា ម៉ែ ក៏ព្រោះតែស្តាប់ទៅដូចទៅជារឿងផ្សេង ដូចជាហៅម៉ែយ៉ែមៗ ដែលត្រង់ចំនុចនេះហើយទើបក្លាយជាប្រធានបទក្ដៅគគុកក្នុងបណ្ដាញសង្គមដោយមានអ្នកខ្លះពេញចិត្ត និងអ្នកខ្លះទៀតក៏មិនពេញចិត្ត។

៨. អ្នកគាំទ្រភ្ញាក់ផ្អើល! ក្រោយវត្តមាន កញ្ញា ឈិត សុវណ្ណបញ្ញា វិលចូលសិល្បៈបន្ទាប់ពីបាត់មុខជិត ១០ឆ្នាំ

តារាចម្រៀងសម្លេងស្រទន់ កញ្ញា ឈិត សុវណ្ណបញ្ញា បានលេចមុខជាថ្មីក្នុងវិថីសិល្បៈធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលរំភើបចិត្ត និងទទួលស្វាមគមន៍យ៉ាងកក់ក្ដៅ ខណៈនាពេលថ្មីៗម្ចាស់បទម្នាក់ឯងជាថ្មីរូបនេះ បានលេចវត្តមានក្នុងកម្មវិធីមួយរបស់ប៉ុស្ដិ៍ទូរទស្សន៍ ហង្សមាស បង្ហើរសំនៀងដ៏ពិរោះរណ្តំមិនប្រែនោះឡើយ បើទោះបីជាបាត់មុខពីសិល្បៈជិត ១០ឆ្នាំយ៉ាងណាក្ដី។

​៩. ហាងម៉ាស្សាយីហោ«ម៉ាស្សាសុខភាព»ត្រូវបានសមត្ថកិច្ចចុះបង្រ្កាប ឃាត់ខ្លួនថៅកែហាងម៉ាស្សាម្នាក់

កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះបង្រ្កាបហាងម៉ាស្សាមួយកន្លែង ឃាត់ខ្លួនជនសង្ស័យជាថៅកែហាងម៉ាស្សាម្នាក់ និងបានសង្គ្រោះជនរងគ្រោះ០៥នាក់ជាអនីតិជន កាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។

១០. ក្រសួងពាណិជ្ជកម្មថៃកំពុងមានវិធានការបន្ទាប់ពីកម្ពុជាផ្អាកបណ្តោះអាសន្នមិនឲ្យនាំចូលផ្លែឈើ-បន្លែថៃ

អ្នកនាំពាក្យរងរដ្ឋាភិបាល លោក Anukul Phrueksanusak នៅថ្ងៃសៅរ៍ថាក្រសួងពាណិជ្ជកម្មតាមរយៈនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងកំពុងអនុវត្តវិធានការសកម្មដើម្បីកាត់បន្ថយផលប៉ះពាល់នៃភាពតានតឹងព្រំដែនកម្ពុជា-ថៃ ជាពិសេសទាក់ទងនឹងការផ្អាកបណ្តោះអាសន្នរបស់កម្ពុជាក្នុងការនាំចូលផ្លែឈើថៃដែលអាចនាំឱ្យតម្លៃធ្លាក់ចុះ និងផលិតថយក្រោយ។ នេះបើយោងតាមសារព័ត៌មាន Khaosod៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

មិត្ត1000334671

· 09-03

😍😍

កូដណែនាំ 91815366

· 06-23

😍😍

  • 1
ទៅកាន់

ការណែនាំពិសេស