បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-22

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥

#ប្រទេស​អ៊ីរ៉ង់​# #បណ្តុំព័ត៌មានថ្មីៗ# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #ទណ្ឌកម្មអាម៉េរិក# #ទាហានថៃ# #ព័ត៌មានសង្គម#

7279

១. ក្រសួងទេសចរណ៍ និងសមាគមសិល្បករខ្មែរ ឯកភាពរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍បន្ថែម

ក្រសួងទេសចរណ៍ និងសមាគមសិល្បករខ្មែរ បានឯកភាពគ្នាក្នុងការបង្កើនកិច្ចសហការក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍តាមរយៈការផលិតមាតិកាពាក់ព័ន្ធនឹងទេសចរណ៍នៅកម្ពុជា និងការរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍បន្ថែមទៀត។

២. ថៃ ប្រកាសបិទច្រកសាយតាគូ-ជប់គគីរ កម្ពុជា ក៏ប្រកាសបិទច្រកទ្វារព្រំដែនជាំ

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ជូនដល់រាជរដ្ឋភិបាលកម្ពុជាថា យោធភូមិភាគ២ នៃកងទ័ពថៃទើបបានចេញលិខិតជូនដំណឹងថាភាគីថៃនិងបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ។

៣. ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បន្តអនុវត្តបម្រាមមិនអនុញ្ញាតឲ្យនាំបន្លែផ្លែឈើពីថៃយ៉ាងតឹងរឹង

ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង នៅថ្ងៃទី ២២ មិថុនា ២០២៥នៅម៉ោង ០៩:០០នាទីព្រឹកច្រកទ្វារចាំយាមបានបើកដំណើរការធម្មតា។ ការអនុវត្តបម្រាមមិនអនុញ្ញាតឲ្យនាំបន្លែផ្លែឈើពីថៃនៅតែបន្តអនុវត្តយ៉ាងតឹងរឹង។ ស្ថានភាពសន្តិសុខនៅតំបន់ស្ថិតក្នុងស្ថានភាពធម្មតា ខណៈអាកាសធាតុមានភ្លៀងធ្លាក់។

៤. ទាហានថៃ ៣នាក់ នាំក្រុមអ្នកជិះកង់ជនជាតិថៃ ១៥០នាក់ ចូលបរិវេណប្រាសាទតាមាន់ធំ ដោយមិនជូនដំណឹង

កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០នាទីព្រឹក ដោយមានសកម្មភាពទាហានថៃចំនួន០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។

៥. ផ្លូវចូលក្បាលឆាយ ត្រូវបានកាត់ផ្តាច់ប្រវែងប្រហែល ២០ម៉ែត្រ

នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យផ្លូវចូលក្បាលឆាយដែលចេញពីផ្លូវជាតិលេខ៤ ត្រង់ចំនុច PK4.70 (ត្រង់ទីតាំងលូដោះទឹកឆ្លងកាត់ផ្លូវ) បានហូរដាច់ប្រវែងប្រហែល ២០ម និងជម្រៅប្រហែល ៥ម ដែលស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៦. អាម៉េរិក ទម្លាក់គ្រាប់បែកកម្ទេចទីតាំងផលិតនុយក្លេអ៊ែរចំនួន​ ៣កន្លែងរបស់​អ៊ីរ៉ង់​

អាម៉េរិកបានប្រើប្រាស់ B-2 និងគ្រាប់បែក GBU-57 ដែលអាចទម្លុះរូងក្រោមដី​បាន វាយប្រហារកម្ទេច ទីតាំងនុយក្លេអ៊ែរក្នុងប្រទេសអ៊ីរ៉ង់ ចំនួនបី រួមមាន Fordow, Natanz និង Esfahan និងព្រមានពីការវាយប្រហារធ្ងន់ធ្ងរថែមទៀត បើហ៊ានសងសឹកមកអាមេរិក៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (7)

មិត្ត1000334671

· 09-03

😌😌😌

MrrSokHeng

· 08-28

❤❤

មិត្ត1000333981

· 08-26

💗

Houy Lay Vicheth

· 08-22

ឆ្លើយតប😥😥

Sampors Sokhean0975724543

· 08-17

😥

Mell Meng Houy

· 08-04

😥😥

Bro Ka Svayleu

· 07-15

🥰

  • 1
ទៅកាន់

ការណែនាំពិសេស