
TNAOT News
· 06-23
សម្តេចធិបតីប្រកាសឲ្យផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីថៃ
#ប្រេងឥន្ធនៈ# #NEW NEWS# #សង្គម# #សម្តេចធិបតី# #ព័ត៌មានសង្គម#
2742
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ចាប់ពីម៉ោង ១២យប់នេះចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋ កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។
ទន្ទឹមនោះ ក្រសួងរ៉ែ និងថាមពល ក៏បានប្រកាសដែលថានឹងបញ្ឈប់ការនាំចូលប្រេងឥន្ធនៈ ពីប្រទេសថៃទាំងស្រុង ខណៈព្រះរាជាណាចក្រកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេស។
យោងតាមសារព័ត៌មាន Khaosod បានឲ្យដឹងថា ក្រសួងថាមពលថៃបានបង្ហើបថា រដ្ឋមន្ត្រីក្រសួងថាមពល លោក Pirapan Salirathavibhaga បានពិភាក្សាជាមួយនាយកប្រតិបត្តិពាក់ព័ន្ធ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជានឹងផ្អាកការនាំចូលប្រេង និងឧស្ម័នពីប្រទេសថៃ ចាប់ពីពាក់កណ្តាលអធ្រាត្រយប់នេះ ទី២២ ខែមិថុនា ខណៈភាគីថៃនឹងបញ្ជាក់ពីវឌ្ឍនភាព ឬផ្តល់យុទ្ធសាស្ត្រឆ្លើយតបឲ្យបានច្បាស់លាស់នៅថ្ងៃទី២៣ ខែមិថុនានេះ។
ដោយឡែក ក្រុមហ៊ុន OR (PTT Oil and Retail) ដែលជាក្រុមហ៊ុននាំចេញប្រេងមកកម្ពុជា បានបញ្ជាក់ថា ករណីកម្ពុជាផ្អាកនាំចូលប្រេងឥន្ធនៈនឹងមិនប៉ះពាល់ដល់ចំណូលរបស់ OR ខ្លាំងនោះទេ ព្រោះមានស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១៨៦ នៅទូទាំងប្រទេសកម្ពុជា និង ២៥៤ ហាង Café Amazon រួមបញ្ចូលគ្នា បើធៀបនឹងស្ថានីយ៍ OR ជាង ២,០០០ នៅក្នុងប្រទេសថៃ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (4)
នីវណ្ណា វណ្ណា
· 06-25
អរគុណសម្ដេច
កូដណែនាំ 91815366
· 06-25
👍👍
អូនតា លេខកូដ63230368
· 06-23
👍👍👌
សហ្វីយ៉ា កំពូលស្នេហ៍
· 06-23
😯😯😯
- 1
ទៅកាន់