បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-23

រមណីយដ្ឋានក្បាលឆាយត្រូវផ្អាកឲ្យចូលកម្សាន្តជាបណ្តោះអាសន្នដោយសារភ្លៀងនៅតែបន្តធ្លាក់ហូរច្រោះដាច់ផ្លូវ

#NEW NEWS# #សង្គម# #រដ្ឋបាលខេត្តព្រះសីហនុ# #រមណីយដ្ឋានក្បាលឆាយ# #ព័ត៌មានសង្គម#

2506

រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងពីការផ្អាកជាបណ្តោះអាសន្នឲ្យចូលលេងកម្សាន្តរមណីយដ្ឋានក្បាលឆាយ ដោយសារស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ ក្នុងកម្រិតទឹកខ្ពស់ និងបានហូរច្រោះដាច់ផ្លូវ។

នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ ហើយមានកម្រិតទឹកខ្ពស់បានធ្វើឱ្យ មានទឹកជំនន់នៅតំបន់ក្បាលឆាយ និងបានហូរច្រោះដាច់ផ្លូវចូលរមណីយដ្ឋានក្បាលឆាយប្រវែង ២០ម៉ែត្រ ត្រង់ចំណុច PK4.70 ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដើម្បីបញ្ចៀសនូវផលប៉ះពាល់ផ្សេងៗ ក៏ដូចជាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រដ្ឋបាលខេត្តព្រះសីហនុ ធ្វើការផ្អាកជាបណ្តោះអាសន្ន នូវការចូលកម្សាន្ត នៅក្នុងរមណីយដ្ឋានក្បាលឆាយ និងការធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវចូលរមណីយដ្ឋានក្បាលឆាយត្រង់ចំណុច PK4.70 រហូតដល់មានការជូនដំណឹងជាថ្មីអំពីការបើកចរាចរណ៍ឡើងវិញ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

ឡាយហុងលី

· 06-24

😀

សហ្វីយ៉ា កំពូលស្នេហ៍

· 06-23

😯😯😯

  • 1
ទៅកាន់

ការណែនាំពិសេស