
TNAOT News
· 06-23
កម្ពុជា កំពុងពិចារណាបិទច្រកព្រំដែនអានសេះជាមួយថៃជារៀងរហូតតែម្តង
#ការពារទឹកដី# #NEW NEWS# #ខេត្តព្រះវិហារ# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #ព័ត៌មានសង្គម# #ព្រំដែនអានសេះ#
3304
កម្ពុជា កំពុងតែពិចារណាបិទច្រកព្រំដែនអានសេះជាមួយថៃជាអចិន្ត្រៃយ៍តែម្តង បន្ទាប់ពីធ្វើការបិទផ្អាកព្រំដែនចំនួនពីរនៅក្នុងខេត្តឧត្តរមានជ័យកន្លងមកនេះ ហើយភាគីថៃបានធ្វើការបើកច្រកព្រំដែនអានសេះមួយអាទិត្យបើក១ថ្ងៃ ហើយបើកតែ៣ម៉ោងតែប៉ុណ្ណោះ។ នេះបើតាមការថ្លែងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងក្នុងបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ថ្ងៃមុនមកសួរខ្ញុំដែរច្រកអានសេះ ថាគេបើកចុះបើកឡើងយ៉ាងម៉េចស្រេចតែគេ... ហើយឥឡូវគេបើកមួយអាទិត្យតែ១ថ្ងៃ និងតែ៣ម៉ោងគត់។ ខ្ញុំប្រាប់ថាទេអាហ្នឹង យ៉ាងម៉េចយ៉ាងណា បិទចោលអចិន្ត្រៃយ៍តែម្តងទៅ»។
សម្តេចបវរធិបតីនាយករដ្ឋមន្រ្ដីបានលើកឡើងថា នៅពេលដែលកម្ពុជាសម្រេចបិទច្រកព្រំដែនហើយគឺបិទផ្អាកទាំងស្រុងតែម្តងរហូតដល់ព្រំដែនទូទាំងប្រទេសបើកទាំងអស់ឡើងវិញទើបបើកបាន។ សម្តេចបវរធិបតីបានគូសបញ្ជាក់ថា៖ «មិនមែនយើងបើកជប់គរគី គេបើកហើយ យើងបើក ហើយ គេបិទយើងបិទនោះទេ គឺយើងបិទគឺបិទអចិន្ត្រៃយ៍រហូតដល់អ្នកឯងបើកជាឯកតោភាគី ហើយបើកទូទាំងព្រំដែនដូចមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ទើបកម្ពុជា គិតគូរក្នុងការបើក កន្លែងបិទ នោះឡើងវិញ»។ជាមួយគ្នានេះ សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជាមិនមែនលេងល្បែងលិបលនោះទេ ហើយ លោតចុះលោតឡើងតាមចិត្តខ្លួននោះទេ។ កម្ពុជាមិនរញ៉េរញ៉ៃលេងល្បែងជាមួយអ្នកនោះទេ ប៉ុន្តែបើអ្នកឯងចង់លេងនោះយើងក៏កំដរ ហើយ បើចង់លេងល្បែងសេដ្ឋកិច្ចយើងកំដរល្បែងជាតិនិយម អ្នកឯងបំផុស និងការបង្ហាញកម្លាំង កងកម្លាំងប្រដាប់អាវុធ មានបង្ហាញ ដ្រូន មានដ្រូនដាក់គ្រាប់បែក រថក្រោះ…។
បន្ថែមពីនេះ សម្តេចធិបតីនាយករដ្ឋមន្រ្ដី បានអះអាងថា ការដាក់កម្លាំងប្រដាប់អាវុធ រួមនឹងអាវុធនេះគឺដើម្បីការពារទឹកដី ការពារជាតិ មិនមែនដាក់សម្រាប់ដណ្តើមឈា្លនពានទឹកដីអ្នកណានោះទេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

ចូលឆ្នាំបែបណា ទើបសប្បាយរីករាយ?

អ្នកគាំទ្រសោកស្ដាយក្រុមអ្នកផលិតមាតិកា VEESA ប្រកាសបិទរំសាយ ក្រោយបង្កើតបានជាង ៥ឆ្នាំ

ទីក្រុង Nanning ត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនយ៉ាងសប្បាយរីករាយ

យោបល់ទាំងអស់ (4)
អូនតា លេខកូដ63230368
· 06-24
👍👍
ឡាយហុងលី
· 06-24
😀😀
សហ្វីយ៉ា កំពូលស្នេហ៍
· 06-23
👍👍👍👍
- 1
ទៅកាន់