បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-23

ការ​វាយឆ្មក់​ជាថ្មីរបស់​រុស្ស៊ី​លើទីក្រុងគៀវ បានសម្លាប់មនុស្ស ៦នាក់ និងរបួស ១៩នាក់

#ប្រទេស​រុស្ស៊ី​​# #ប្រទេសអ៊ុយក្រែន# #NEW NEWS# #ព័ត៌មាន# #ទីក្រុងគៀវ# #មីស៊ីលផ្លោង# #ព័ត៍មានអន្តរជាតិ#

3418

ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចមួយយប់របស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងតិច ៦នាក់ និងរបួស ១៩នាក់ នៅក្នុងរដ្ឋធានីគៀវ នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ នេះ។ នេះបើតាមយោងតាមការលើកឡើងរបស់ លោក Vitali Klitschko អភិបាលក្រុងគៀវ។ លោក Klitschko បាននិយាយថា «ការវាយប្រហារនេះ បានឆាបឆេះនៅទូទាំងទីក្រុង ដោយបានបំផ្លាញច្រកចូលស្ថានីយ៍រថភ្លើងក្រោមដីមួយនៅស្រុក Sviatoshynskyi ភាគខាងលិច និងផ្នែកនៃអគារផ្ទះល្វែងប្រាំជាន់នៅកណ្តាលសង្កាត់ Shevchenkivskyi»។

ជាមួយគ្នានេះ ទីភ្នាក់ងាររដ្ឋសម្រាប់គ្រាអាសន្នរបស់ប្រទេសអ៊ុយក្រែន បានលើកឡើងថា «គិតត្រឹមព្រឹកថ្ងៃចន្ទនេះ បុគ្គលិកស្វែងរក និងជួយសង្គ្រោះប្រហែល ៤០០នាក់រួមជាមួយនឹងឧបករណ៍ជាង១០០ ត្រូវបានដាក់ពង្រាយនៅទីតាំងពីរក្នុងទីក្រុង ដើម្បីដោះស្រាយបន្ទាប់ពីការវាយប្រហារនេះ»។

បើយោងតាមការបញ្ជាក់របស់ កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា «រុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៣៥២គ្រឿង មីស៊ីលផ្លោងចំនួន ១១គ្រាប់ (Iskander M/KN-23) និងកាំជ្រួចធ្វើដំណើរចំនួន ៥គ្រាប់ (Iskander-K) មកកាន់អ៊ុយក្រែនពេញមួយយប់ ដោយទីក្រុងគៀវជាគោលដៅចម្បងផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (4)

រឿងភាគថែនឹងខ្មែរ

· 06-25

😂

ZO Han

· 06-24

😥

ឡាយហុងលី

· 06-24

😀

កូដណែនាំ 91815366

· 06-24

1😲

  • 1
ទៅកាន់

ការណែនាំពិសេស